Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មការទី៥ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយនឹងក្រសួងព័ត៌មាន ដើម្បីស្វែងយល់ “កិច្ចការប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា”

  • Print

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៥ និងតំណាង គណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងសហការី ដើម្បីស្វែងយល់ “កិច្ចការប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា”។

កិច្ចប្រជុំនេះរៀបចំឡើងអនុលោមតាមរដ្ឋធម្មនុញ្ញ មាត្រា៩៧ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាប្រការ៣៤ថ្មី និងសេចក្តីសម្រេចលេខ ០០៥រស ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី

និងភារកិច្ចរបស់គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

ដកស្រង់ពី៖ រស្មីកម្ពុជា