Social Network

អ្នកនាំពាក្យក្រសួងការពារជាតិអំពាវនាវដល់នាយទាហានទាំងអស់ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន

ភ្នំពេញ៖នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវដល់នាយទាហានទាំងអស់ ឱ្យប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន

និងត្រូវមានវិធានការឆ្លើយតបប្រសិនបើរកឃើញថាជនខិលខូចដូចខាងលើ បានបន្លំប្រើប្រាស់ឈ្មោះ និងបណ្តាញសង្គមរបស់ខ្លួន ក៏ព្រោះតែកន្លងទៅ ករណីលួចបន្លំបែបនេះក៏បានឈានទៅដល់ការប្តឹងផ្តល់ដោះស្រាយតាមផ្លូវតុលាការ ដែលសាមីខ្លួនមិនបានដឹងផង។

ការអំពាវនាវនេះ បន្ទាប់ពីពេលថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបន្តក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបថតរបស់នាយទាហានជាន់ខ្ពស់កម្ពុជា នៅតាមបណ្តាញសង្គម

ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងទាយយកប្រយោជន៍ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ ក៏ដូចជាសាមីខ្លួន។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានន្តថា ដើម្បីចៀសវាងនូវបញ្ហាដូចខាងលើនេះ សូមអំពាវនាវដល់នាយទាហានទាំងអស់ មេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន

និងត្រូវមានវិធានការឆ្លើយតបប្រសិនបើរកឃើញថាជនខិលខូចដូចខាងលើ បានបន្លំប្រើប្រាស់ឈ្មោះ និងបណ្តាញសង្គមរបស់ខ្លួន ក៏ព្រោះតែកន្លងទៅ ករណីលួចបន្លំបែបនេះក៏បានឈានទៅដល់ការប្តឹងផ្តល់ដោះស្រាយតាមផ្លូវតុលាការ ដែលសាមីខ្លួនមិនបានដឹងផងដែរ។

ទន្ទឹមនេះអ្នកនាំពាក្យក្រសួងការពារជាតិ ក៏សូមស្នើដល់អ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាសារព័ត៌មានទាំងអស់ សូមព្យាយាមផ្ទៀងផ្ទាត់ សុំការបកស្រាយបញ្ជាក់ពីសាមីខ្លួន

ឬអង្គភាពឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងចែកចាយ និងផ្សព្វផ្សាយនូវសារ ឬរឿងរ៉ាវផ្សេងៗ ដែលពាក់ព័ន្ធនឹងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ដោយសារតែការបន្លំប្រើប្រាស់បណ្តាញសង្គម ឈ្មោះ ឬរូបថតដោយជនខិលខូចនោះ។

សូមអ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន។

ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ ដែលចូលរួមសហការ៕សរន

ដកស្រង់ពី៖ រស្មីកម្ពុជា