Social Network

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលចេញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសឥណ្ឌា, ថៃ, អូស្រ្តាលី, គុយបា, រុស្សី, មីយ៉ាន់ម៉ា, ប្រ៊ុយណេ និងម៉ាឡេស៊ី។

ឯកអគ្គរាជទូតថ្មីទាំង៨រូបនោះរួមមាន៖

ទី១៖ លោក កុយ គួង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា

ទី២៖ លោក ហ៊ុន សារឿន ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៏

ទី៣៖ លោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី ទី៤៖ លោក ជា ធីរៈ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសគុយបា

ទី៥៖ លោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសរុស្សី

ទី៦៖ លោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា

ទី៧៖ លោក លឹម ហុកសេង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសប្រ៊ុយណេ

និងទី៨៖ លោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី៕

ដកស្រង់ពី៖ Fresh News