Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក សេង សុមុនី ៖ ការតែងតាំងទីប្រឹក្សាគណៈសង្ឃ និងការតែងតាំងងារ ជារឿងពីរផ្សេងគ្នា​

  • Print

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា អះអាងថា ការតែងតាំងទីប្រឹក្សាគណៈសង្ឃ ជាការសម្រេច និងសព្វប្រទ័យរបស់គណៈសង្ឃ មិនមែនក្រសួងធម្មការ និងសាសនា ជាអ្នកតែងតាំងនោះទេ។

លោកថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី សមិទ្ធផល ៥ឆ្នាំ របស់ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី ២៩ ខែកញ្ញាម្សិលមិញនេះ។

លោកថា កន្លងមក មានសាធារណជនមួយចំនួន មានការយល់ច្រឡំថា ការតែងតាំងតួនាទីជាទីប្រឹក្សាគណៈសង្ឃ គឺត្រូវតែហៅអ្នកនោះថា «ឯកឧត្តម ឬជំទាវ»។

ឆ្លើយតបនឹងការលើកឡើងនេះ លោកបញ្ជាក់ថា ការតែងតាំងទីប្រឹក្សាគណៈសង្ឃ និងការតែងតាំងងារ គឺជារឿងពីរផ្សេងគ្នា ព្រោះការតែងតាំងងារជា «ឯកឧត្តម ឬជំទាវ» ធ្វើបាន លុះត្រាតែមានព្រះរាជក្រឹត្យព្រះមហាក្សត្រ ឬរាជរដ្ឋាភិបាលប៉ុណ្ណោះ។

អ្នកនាំពាក្យពាក្យរូបនេះ លើកឡើងផងដែរ ពីករណីដែលមានជនឱកាសនិយមមួយចំនួន ប្រើប្រាស់រឿងនេះ ជាមធ្យោ បាយធ្វើសកម្មភាពផ្សេងៗ ដែលអាចប៉ះពាល់ដល់វិស័យសាសនានៅកម្ពុជា។

ដូច្នេះលោកណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយតាមដាន និងត្រួតពិនិត្យលើករណីនេះផង។

បើតាមលោក សេង សុមុនី ការតែងតាំងទីប្រឹក្សាឲ្យគណៈសង្ឃ មិនមានចែងក្នុងច្បាប់នោះឡើយ ហើយក៏មិនមានការហាមឃាត់ដែរ៕

សកស្រង់ពី៖ កម្ពុជាថ្មី