Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធម្មការ និងសាសនា បានទទួលពាក្យបណ្ដឹង ៧០ ករណី ដោះស្រាយបានជាង ៤០ ករណី

  • Print

រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ក្រសួងបានទទួលពាក្យបណ្ដឹង ៧០ ករណី ដោះស្រាយបានជាង ៤០ ករណី។ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី

“សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងធម្មការ និងសាសនា” នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ បណ្ឌិត សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានលើកឡើងថា

តាមលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២១ ក្រសួង បានទទួលពាក្យបណ្តឹង ចំនួន ៧៣ ករណី និងសម្របសម្រួលដោះស្រាយ ចំនួន ៤៣ ករណី, របាយការណ៍ ចំនួន ០៨ករណី, តម្កល់ទុក ០១ករណី, បណ្តឹងចម្លងជូនចំនួន ០៣ករណី និងកំពុងចុះស្រាវជ្រាវចំនួន ០២ករណី។

បណ្ឌិត សេង សុមុនី បានឱ្យដឹងបន្ថែមថា ជាមួយគ្នានេះ ក្រសួងបានចូលបំភ្លឺនៅស្នងការ និងតុលាការ ចំនួន ០៣ ករណី និងម្ចាស់ប្តឹងបានដកពា្យបណ្តឹងវិញចំនួន០២ករណី។

ក្រសួងបានបង្វែសំនុំរឿង ទៅអង្គភាពពាក់ព័ន្ធ ២០ ករណី, មន្ទីរធម្មការរាជធានី ខេត្តដោះស្រាយចំនួន ៤០ករណី៕

ដកស្រង់ពី៖ កម្ពុជាថ្មី