Social Network

សម្តេចតេជោ ៖ មួយថ្ងៃក្រោយបញ្ជាបង្ក្រាបល្បែងស៊ីសងគ្រាន់តែខេត្តកណ្តាលបានជាង៧០០កន្លែង និងភ្នំពេញជាង១ពាន់កន្លែង

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាក្រោយពីសារសម្លេងបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ រយៈពេលមួយថ្ងៃគ្រាន់តែខេត្តកណ្តាលបានបង្ក្រាបបានចំនួនជាង៧០០កន្លែង និងភ្នំពេញជាង១ពាន់កន្លែងដែលមានចំនួនច្រើន។

សម្តេចតេជោ បានថ្លែងក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ «សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ រយៈពេលប៉ុន្មានខែចុងក្រោយនេះនៅ ពេលប្រទេសបើកដំណើរការឡើងវិញ ឃើញមានស្ថានភាពនៃការជួញដូរមនុស្ស ជួញដូរគ្រឿងញៀ.ន

និងអំពើខុសច្បាប់ដទៃផ្សេងទៀតមានការកើនឡើងដែលជាគួរឲ្យចាប់អារម្មណ៍។សម្តេចបញ្ជាក់ថា៖«ល្បែងស៊ីសងមានការកើនឡើងច្រើនណាស់ ហើយសម្តេចក្រឡា ហោម សខេង បានដឹកនាំការងារបង្ក្រាបករណីនេះហើយខ្ញុំត្រូវបង្កើតគណៈកម្មអន្តរក្រសួងដើម្បីបង្ក្រាប។

បន្ទាប់ពីចេញសារសំឡេងមួយថ្ងៃគ្រាន់តែខេត្តកណ្តាលរកឃើញករណីល្បែងស៊ីសងជាង៧០០កន្លែង នៅភ្នំពេញជាង១ពាន់កន្លែង»។

សម្តេចបញ្ជាក់ថា៖«បើស្បែងស៊ីសងសំបើមម្លឹងៗ«..»ចំណុចហ្នឹងវាទាក់ទង និងបញ្ហាភូមិឃុំមានសុវត្ថិភាពដែលយើងបានដាក់អនុវត្តច្រើនឆ្នាំហើយ។

កន្លែងល្បែងស៊ីសងគឺ មិនដែលកើតលើមេឃទេ គឺកើតលើដីសំខាន់អ្នកធ្វើមិនធ្វើ»។ ជាមួយគ្នានោះដែរ សម្តេចលើកឡើងការកើនឡើងល្បែងអនឡាញនេះក៏បង្ហាញពីការជឿនលឿននូវប្រព័ន្ធឌីជីថល ប៉ុន្តែបើសិនការប្រើប្រាស់ប្រព័ន្ធឌីជីថលខុសនឹងពិបាកដែលចំណុចនេះទាមទារឲ្យមានការយកចិត្តទុកដាក់ពីគ្រប់តួអង្គរទាំងអស់។

សម្តេចបន្ថែមថា មិនមែនបញ្ហាការជួញដូរមនុស្សតែមួយខុសនោះទេ ប៉ុន្តែត្រូវធ្វើការចាប់ផ្តើមតាមមែកធាងរបស់វាដូចជា ការបង្កើតល្បែងស៊ីសង អំពើទុចរិតនានា ទើបធ្វើឲ្យមានការជួញដូរមនុស្ស ជួញដូរផ្លូវភេ.ទដែលជារឿងត្រូវតែដោះស្រាយបញ្ហានេះជៀសវាងខានតែបាន។

សម្តេចតេជោ លើកឡើងដូចអ្វីដែលសម្តេចក្រឡាហោម ស ខេង លើកឡើង គឺត្រូវតែធ្វើការសង្គ្រោះមនុស្សដែលជនរងគ្រោះឲ្យបានទាន់ពេលវេលាធ្វើការស៊ើបអង្កេតជនប្រព្រឹត្តិបទល្មើស

និងស្រាវជ្រាវចាប់មេក្លោង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ដោយគ្មានលើកលែង ត្រួតពិនិត្យប្រមូលភស្តុតាង ដើម្បីបិទអាជីវកម្មខុសច្បាប់ពិសេសល្បែងស៊ីសង និងល្បែងតាមប្រព័ន្ធអេឡេត្រូនិចខុសច្បាប់ ហើយបើសិនរកឃើញករណីជួញដូរមនុស្សត្រូវស៊ើបអង្កេតបញ្ជូនមនុស្សតាមច្បាប់។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា ទោះបីជាមានផែនការយ៉ាងណាក្តី ប៉ុន្តែត្រូវតែមានការបង្ក្រាប និងទប់ស្កាត់ឲ្យមានករណីកើតឡើងដោយករណីនេះត្រូវមានការចូលរួមពីនិកាយសាសនានីមួយៗ ដើម្បីអប់រំមនុស្ស៕

ដកស្រង់ពី៖ កោះសន្តិភាព