Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីបរិស្ថាន និងដៃគូពាក់ព័ន្ធ បានឯកភាពឱ្យមានការសិក្សាស៊ីជម្រៅអំពីការអភិវឌ្ឍនសេដ្ឋកិច្ចបៃតង នៅកម្ពុជា

  • Print

(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍនដោយចីរភាព និងលោក Asad Naqvi ប្រធានលេខាធិការដ្ឋានកម្មវិធីភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (Partnership for Action on Green Economy-PAGE) បានឯភាពឱ្យមានការសិក្សាស៊ីជម្រៅអំពីការអភិវឌ្ឍនសេដ្ឋកិច្ចបៃតងនៅកម្ពុជា

ដើម្បីកំណត់រកសកម្មភាព និងអនុសាសន៍គោលនយោបាយសម្រាប់សេដ្ឋកិច្ចបៃតង ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពជាអ្នកសម្របសម្រួលជាមួយ PAGE និងការជួបពិភាក្សាកម្រិតនយោបាយសម្រាប់កំណត់យុទ្ធសាស្រ្ត ចំណុចចាប់ផ្តើម និងការសម្របសម្រួលក្នុងការអនុវត្តសេដ្ឋកិច្ចបៃតង។

ការឯកភាពគ្នាបែបនេះ បានធ្វើឡើងក្នុងឱកាសប្រជុំពិភាក្សារវាងលោក Asad Naqvi និងលោក សាយ សំអាល់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ តំណាងនាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន និងស្ថាប័នជំនាញចំនួន០៥ របស់អង្គការសហប្រជាជាតិរួមមាន៖

UNEP, ILO, UNDP, UNIDO និងUNITAR សរុបចំនួន ២៧រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មសេដ្ឋកិច្ចបៃតង (Green Economy Transformation) សម្រាប់កម្ពុជា។ លោករដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំថា សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញឆ្នាំ១៩៩៨ បាននាំឱ្យកម្ពុជាស្គាល់កំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំមុនការមកដល់នៃជំងឺកូវីដ១៩។

ទន្ទឹមនឹងនេះ កម្ពុជាចាប់អារម្មណ៍ក្នុងការជំរុញឱ្យមានសេដ្ឋកិច្ចបៃតងផងដែរ ដោយលោកបានស្នើឱ្យមានការពិភាក្សាស៊ីជម្រៅជាមួយអ្នកជំនាញជាតិ និងសិក្សាឱ្យបានច្បាស់ពីអ្វីដែលកម្ពុជាត្រូវ ឬគួរធ្វើដើម្បីជំរុញឱ្យមានបរិវត្តកម្មសេដ្ឋកិច្ចបៃតងក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា។

ក្នុងឱកាសនោះដែរ តំណាង PAGE បានជម្រាបជូនពីបទពិសោធន៍សកលមួយចំនួនក្នុងការជំរុញវិស័យផ្សេងៗនៃសេដ្ឋកិច្ច ដើម្បីជំរុញការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង ដូចជាការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ការអភិរក្សជីវៈចម្រុះ ប្រសិទ្ធភាពថាមពល ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាដើម ដែលនឹងបង្កើតឱ្យមានប្រាក់ចំណូល ការងារ ភាពក្រីក្រ និងពង្រឹងមូលដ្ឋានគ្រឹះអេកូឡូស៊ីសេដ្ឋកិច្ច៕

ដកស្រង់ពី៖ Fresh News