Social Network

រដ្ឋមន្ត្រីការបរទេស​កម្ពុជា : កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង លើក​ទី​៧ បាន​ប្រព្រឹត្តទៅ ប្រកបដោយ​ស្មារតី​ខ្ពស់ ពី​សំណាក់​ប្រទេស​សមាជិក

ភ្នំពេញ: លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា : កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ បានប្រព្រឹត្តទៅ ប្រកបដោយស្មារតីខ្ពស់ ពីសំណាក់ប្រទេសសមាជិក ដែលជាក់ស្តែង បានឆ្លុះបញ្ចាំងពីមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព និងវិបុលភាព»។

ប៉ុន្មានឆ្នាំមកនេះ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង បានបង្ហាញពីភាពធន់ និងផ្តល់អត្ថប្រយោជន៍ច្រើន សម្រាប់បណ្តាប្រទេសមេគង្គ ជាពិសេសតាមរយៈមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា : ” យន្តការនេះ នឹងបន្តធ្វើជាចលករមួយ សម្រាប់អនាគតនៃអនុតំបន់មេគង្គ ហើយខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ដែលនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់យើង” ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏មានសេចក្តីសោមនស្សរីករាយ ដែលបានជួប និងពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី ជាមួយសមភាគី ក្នុងអំឡុងពេល នៃកិច្ចប្រជុំនេះ ហើយខ្ញុំសង្ឃឹមថា នឹងបានជួបគាត់ម្តងទៀត នាពេលឆាប់ៗខាងមុខ៕

ដកស្រង់ពី៖ រស្មីកម្ពុជា