Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខការទូត​កម្ពុជា ជួបរដ្ឋមន្ត្រីការបរទេស​ចិន នៅប្រទេសមីយ៉ាន់ម៉ា

  • Print

ភ្នំពេញ៖ ក្រសួងការបរទេស បានប្រកាសថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ នេះ លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបទ្វេភាគីជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្

ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងការបរទេស បានប្រកាសថា ប្រមុខការទូតទាំងពីរ បានជួបពិភាក្សា ប្រកបដោយផ្លែផ្កាលើប្រធានបទផ្សេងៗ និងបានបន្តប្តេជ្ញាចិត្ត

ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅចំណុចខ្ពស់បំផុត។

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិន ក៏បានឆ្លៀតឱកាសផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព