Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូវីដ-១៩ ៖ សម្តេចតេជោ ព្រមានថា កាតព្វកិច្ចពាក់ម៉ាសអាចមានឡើងវិញ បើពលរដ្ឋធ្វេសប្រហែស

  • Print

បន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះថា បញ្ហាកូវីដ-១៩ បានចាប់ផ្តើមឆ្លងឡើងវិញហើយ ដែលទាមទារឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នបន្តវិធានការការពារខ្លួនតាមវិធានសុខាភិបាល មិនដូច្នេះទេ វិធានការ «ពាក់ម៉ាស់» អាចនឹងត្រូវដាក់ជា «កាតព្វកិច្ចពាក់ម៉ាស»

ឡើងវិញ ។ថ្លែងក្នុងពិធីជួបជុំ នាព្រឹកថ្ងៃទី១ កក្កដា អបអរទិវាមច្ឆជាតិ នៅអាងទឹកត្រពាំងថ្មនេះ សម្តេចបានបញ្ជាក់ថា ក្នុងនោះកាលពីថ្ងៃទី២៨ ខែមិថុនា មានអ្នកឆ្លង១០នាក់ ។

ថ្ងៃទី២៩ មិថុនា មាន៧នាក់ ។ ថ្ងៃទី៣០ មិថុនា មាន៣នាក់ ។ អ្នកទាំងនោះ រកឃើញតាមការធ្វើតេស្តម៉ាស៊ីន PCR និងជាប្រភេទអូមីក្រុងទាំងអស់ ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថា កម្មវិធីនៅព្រឹកនេះក៏បានធ្វើតេស្តរហ័សលើអ្នកចូលរួមទាំងអស់ ហើយរកឃើញអ្នកឆ្លងកូវីដ៦នាក់ ដោយក្នុងនោះ ៥នាក់ ជាអ្នកនៅខេត្តបន្ទាយមានជ័យ និងម្នាក់មកពីរាជធានីភ្នំពេញ ។

ថ្លែងក្នុងពិធីជួបជុំ នាព្រឹកថ្ងៃទី១ កក្កដា អបអរទិវាមច្ឆជាតិ នៅអាងទឹកត្រពាំងថ្មនេះ សម្តេចបានបញ្ជាក់ថា ក្នុងនោះកាលពីថ្ងៃទី២៨ ខែមិថុនា មានអ្នកឆ្លង១០នាក់ ។

ថ្ងៃទី២៩ មិថុនា មាន៧នាក់ ។ ថ្ងៃទី៣០ មិថុនា មាន៣នាក់ ។ អ្នកទាំងនោះ រកឃើញតាមការធ្វើតេស្តម៉ាស៊ីន PCR និងជាប្រភេទអូមីក្រុងទាំងអស់ ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថា កម្មវិធីនៅព្រឹកនេះក៏បានធ្វើតេស្តរហ័សលើអ្នកចូលរួមទាំងអស់ ហើយរកឃើញអ្នកឆ្លងកូវីដ៦នាក់ ដោយក្នុងនោះ ៥នាក់ ជាអ្នកនៅខេត្តបន្ទាយមានជ័យ និងម្នាក់មកពីរាជធានីភ្នំពេញ ។

នៅចំពោះមុខការឆ្លងឡើងវិញនូវជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យប្រជាពលរដ្ឋបន្តវិធានការការពារខ្លួនតាមវិធានសុខាភិបាលកុំ និង៣ការពារ ហើយជាពិសេសត្រូវទៅចាក់ថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។

សម្តេចតេជោ បញ្ជាក់ថាថ្មីថា កម្ពុជាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូនពលរដ្ឋមិនគិតថ្លៃនោះទេ រួមទាំងជនបរទេសកំពុងមានវត្តមាននៅកម្ពុជា ខណៈនៅប្រទេសខ្លះ គឺគេគិតថ្លៃសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩។

ហើយកាន៉ពិសេសនៅកម្ពុជា មានតែឱ្យលុយថែម សម្រាប់អ្នកចាក់ទី១លាន ២លាន ឬលើកទី៣លាន ជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបន្តថា កូវីដ-១៩ វាអត់ទៅណាឆ្ងាយៗទេ អំពាវនាវចំពោះប្រជាពលរដ្ឋ នេះជាការការពារខ្លួនអត់មាននរណាមកឈឺជំនួសយើងទេ។

«ប៉ុន្តែអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពាក់ម៉ាស លាងដៃ រក្សាគម្លាត។

ពិតមែនហើយ កាតព្វកិច្ចពាក់ម៉ាសត្រូវបានលើកលែង។ ប៉ុន្តែរាជរដ្ឋាភិបាល អាចនឹងដាក់ឡើងវិញនូវកាតព្វកិច្ចពាក់ម៉ាស ក្នុងករណីឃើញថាមានការរីករាលដាលទ្រង់ទ្រាយធំនៅក្នុងប្រទេសរបស់យើង»។

«ប៉ុន្តែបើក្នុងកម្រិតត្រឹមតែប៉ុណ្ណេះ គឺមិនជាបញ្ហាធំពេកទេ វានៅតិចណាស់»៕

ដកស្រង់ពី៖ កោះសន្តិភាព