Social Network

ACU តម្រូវឱ្យមន្រ្តីក្រុមប្រឹក្សាឃុំ/សង្កាត់ទើបជាប់ឆ្នោតថ្មី មកប្រកាសទ្រសម្បត្តិ និងបំណុល

អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានណែនាំឱ្យ មន្រ្តីក្រុមប្រឹក្សាឃុំ/សង្កាត់ទើបជាប់ឆ្នោតថ្មី មកប្រកាសទ្រសម្បត្តិ និងបំណុលរបស់ខ្លួន។

ការណែនាំនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី ១៣ អាណត្តិទី ៣ កាលពីរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២

ក្រោមអធិបតីភាពលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពុករលួយ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមន្រ្តីជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនោះ អង្គភាព ACU បានណែនាំឱ្យនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រៀមរៀបចំឯកសារប្រកាសទ្រព្យសម្បត្តិ

និងបំណុលរបស់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានចំនួនសរុប ៩ ៣៨៩ រូប ក្នុងនោះទទួលតំណែងថ្មីចំនួន ៤ ៧៥៧ រូប និងចប់អាណត្តិ ៤ ៦៣២ រូប។

នៅក្នុងកិច្ចប្រជុំនោះបានបញ្ជាក់ថា នៅក្នុងខែមីថុនា ឆ្នាំ ២០២២ មានមន្រ្តីជាប់កាតព្វកិច្ច និងបំណុលចំនួន ១៩៣ រូបបានចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ

និងបំណុលរបស់ខ្លួន ក្នុងនោះមានមន្រ្តីតែងតាំង ១៦០ រូប និងមន្រ្តីលាឈប់ពីការងារ ចប់អាណត្តិ ចូលនិវត្តន៍ និងបញ្ឈប់ពីការងារចំនួន ៣៣ រូប។ក្រៅពីនេះ អង្គភាព ACU ក៏បាន

និងកំពុងពិនិត្យពាក្យបណ្តឹងចំនួន ២៥ និងពាក្យបណ្តឹងចំនួន ២៧ កំពុងស្រាវជ្រាវដល់មូលដ្ឋាន ក្នុងនោះមានពាក្យបណ្តឹងចំនួន ១០ មិនពាក់ព័ន្ធនឹងអំពើពុករលួយ៕

ដកស្រង់ពី៖ កម្ពុជាថ្មី