Social Network

សម្តេចតេជោ ហ៊ុន សែន៖កម្ពុជាក៏មិនមែនជាកូនបំណុលតែមួយរបស់ចិននោះទេ,ហើយចិនក៏គ្មានបំណងដាក់អន្ទាក់កម្ពុជានោះដែរ

(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដាច់ណាត់ថាកម្ពុជាមិនអាចក្លាយទៅ ជាកូន បំណុលតែមួយគត់របស់ចិននោះទេ ហើយចិនគ្មានបំណងដាក់អន្ទាក់កម្ពុជានោះដែរ ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ជាការឆ្លើយតបទៅសំណួរដែល បានសួរនៅក្នុងសន្និសីទអន្តរជាតិលើកទី ២៧ ស្តីពីអនាគតរបស់អាស៊ីនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖«ខ្ញុំសូមបញ្ជាក់ដាច់ណាត់ថាយើងខ្ញុំមិនអាចក្លាយទៅជាកូនបំណុលតែមួយគត់,ហើយជាអន្ទាក់បំណុ លដែលចិនត្រូវដាក់,ហើយចិនក៏គ្មានបំណងដាក់កម្ពុជាជាអន្ទាក់បំណុលនោះដែរ»។

សន្និសីទអន្តរជាតិលើកទី២៧ស្តីពីអនាគតរបស់អាស៊ីដែលរៀបចំឡើងនៅទីក្រុងតូក្យូប្រទេសជប៉ុនរយៈពេល២ថ្ងៃនៅថ្ងៃទី ២៦-២៧ ខែឧសភាឆ្នាំ២០២២ នេះ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖«សម្រាប់កម្ពុជាគឺមិនដាក់ខ្លួនទៅក្នុងអន្ទាក់នរណាទាំងអស់ហើយចិនក៏មិនមែនជាប្រទេសតែមួយគាត់ដែលយើង ខ្ញុំខ្ចីប្រាក់នោះដែរ,ជប៉ុនយើងខ្ញុំខ្ចីប្រាក់ច្រើន,ជាមួយនឹងប្រទេសដទៃទៀតយើងខ្ញុំក៏ខ្ចីប្រាក់ដូចគ្នា»។ សម្តេចបានថ្លែងបញ្ជាក់ថា៖

«ខ្ញុំសូមធានាថាអ្វីដែលយើងខ្ញុំខ្ចីយើងខ្ញុំមានការប្រុងប្រយ័ត្នខ្លួនឯង យើងខ្ញុំមានច្បាប់ទាក់ទងនឹងការខ្ចីបុលហើយបើគិតមកដល់ ពេលនេះពិដានសម្រាប់ការខ្ចីរបស់យើងដែលគេអនុញ្ញាតឱ្យខ្ចីរហូតដល់៤០ភាគរយនៃផលិតផលក្នុងស្រុកសរុបយើងខ្ញុំទើបនឹងខ្ចីត្រឹមតែ២៣ ភាគរយតែប៉ុណ្ណោះ ដែលនៅសេសសល់ទំហំសម្រាប់ការខ្ចីតទៅទៀត»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖«កម្ពុជាមិនមែនចេះតែខ្ចីដោយមិនបានគិតគូរអំពីស្ថានភាពបំណុលដែលយើងអាចដោះស្រាយបាននោះទេដូច្នេះ ខ្ញុំមិនយល់ថាចិនដាក់អន្ទាក់យើងខ្ញុំ តាមរយៈការផ្តល់ហិរញ្ញប្បទានឱ្យកម្ពុជានោះទេ ហើយខ្ញុំក៏មិនគិតថាជប៉ុនដាក់អន្ទាក់យើងខ្ញុំទៅលើការខ្ចីបុលពីជប៉ុន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺកំពុងផែទឹកជ្រៅនៅឯខេត្តព្រះសីហនុគឺករណីដូចគ្នា។

ខ្ញុំសូមបញ្ជាក់ថាកម្ពុជាមិនដាក់ខ្លួនទៅជាកូនបំណុលរបស់នរណាមួយនោះទេព្រោះយើងមិនអាចខ្ចីតែពីចិនយើងអាចខ្ចីពីជប៉ុនយើងអាចខ្ចីពីកូរ៉េ យើងអាចខ្ចីពីធនាគារអភិវឌ្ឍអាស៊ី យើង

អាចខ្ចីពីធនាគារពិភពលោ ក យើងអាចខ្ចីពីធនាគារអឺរ៉ុប អញ្ចឹងយើងមិនអាចពឹងពាក់តែមួយជ្រុងនោះទេ ប៉ុន្តែវាច្បាស់ហើយថាចិនបានផ្តល់ជាមូល ដ្ឋានសម្រាប់យើងខ្ញុំនេះជាបញ្ហាពិតប្រាកដ»។

សម្តេចតេជោបានរំលឹកអំពីប្រសាសន៍របស់សម្តេចកាលពីឆ្នាំមុនដែលថាបើមិនឱ្យសម្តេចពឹងចិនតើឱ្យកម្ពុជាទៅពឹងនរណា ។

សម្តេចរំលឹកអំពីសមិទ្ធផលផ្លូវ ស្ពាននិងសមិទ្ធផលផ្សេងទៀតដែលរដ្ឋាភិបាលចិនបានជួយមកដល់ប្រទេសកម្ពុជា។ សម្តេចបានបញ្ជាក់ថាសម្តេចក៏នឹងទទួលវិនិយោគិនមកពីប្រ ទេសផ្សេងៗផងដែរ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា