Social Network

សម្តេច ស ខេង ប្រាប់ EUថា ការបោះឆ្នោតឃុំ សង្កាត់កសាងប្រជាធិបតេយ្យឲ្យមានភាពចម្រុះនៅមូលដ្ឋាន

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ប្រាប់សហភាពអឺរ៉ុបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដើម្បីកសាងប្រជាធិបតេយ្យឲ្យមានភាពចម្រុះនៅមូលដ្ឋាន ។

ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូនៃអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួន៤ប្រទេសដឹកនាំដោយលោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីរសៀល ថ្ងៃទី២៧ ខែឧសភា

នៅទីស្តីការក្រសួងកិច្ចជំនួបបានលើកយកប្រធានបទដ៏សំខាន់នៃជំនួបនារសៀលនេះ គឺភាគីសហភាពអឺរ៉ុប មានបំណងចង់ស្វែងយល់បន្ថែមអំពីដំណើរការ

និងស្ថានភាពនៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ និងក៏ចង់ដឹងអំពីការវាយតម្លៃរបស់សម្ដេចក្រឡាហោមអំពីស្ថានភាពទូទៅនៃដំណើរការឈានទៅការបោះឆ្នោត និងស្ថានភាពទូទៅនៃយុទ្ធនាការក្នុងរយៈពេលកន្លងមក ។

ក្នុងជំនួបសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ជាការអនុវត្តតាមអ្វីដែលបានកំណត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលនេះ គឺជាលើកទី៥ហើយ ។

សម្តេចបានគូសបញ្ជាក់ថា ៖« ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានគោលបំណងកសាងប្រជាធិបតេយ្យឲ្យមានភាពចម្រុះនៅមូលដ្ឋាន ដើម្បីធ្វើឲ្យមូលដ្ឋានកសាងភាពម្ចាស់ការជាមួយប្រជាពលរដ្ឋរបស់ខ្លួនផ្ទាល់ពោល គឺផ្លាស់ប្តូរពីការតែងតាំងអ្នកដឹក នាំមូលដ្ឋានទៅជាការបោះឆ្នោតដោយពលរដ្ឋដែលបានអនុវត្តជាបន្តបន្ទាប់កន្លងមក»។

សម្ដេចបន្តថា ក្រុមប្រឹក្សាដែលកើតចេញពីការបោះឆ្នោតនេះក៏ត្រូវធ្វើគណនេយ្យភាពជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋាន និងធ្វើគណនេយ្យភាពជាមួយរាជរដ្ឋាភិបាលផងដែរ

ហើយថា ក្នុងការងារពង្រឹងប្រជាធិបតេយ្យនៅមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានកំពុងខិតខំអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដោយបន្តផ្ទេរមុខងារធនធានថវិកា និងធនធានហិរញ្ញវត្ថុដល់ថ្នាក់មូលដ្ឋានដើម្បីអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព។

សម្ដេចបានបង្ហាញក្ដីរីករាយដោយឃើញនូវវឌ្ឍនភាពពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយឃើញថា ប្រជាពលរដ្ឋកាន់តែមានការគាំទ្រទៅលើការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ ខណៈពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយនោះដែរ ប្រជាពលរដ្ឋក៏មានការយល់ដឹងកាន់តែច្រើន ។

សម្ដេចបន្តថា គិតមកដល់ពេលនេះ មិនមានព័ត៌មាននៃអំពើហិ.ង្សាណាមួយកើតឡើងនោះទេ ហើយបណ្ដាគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះក៏បានធ្វើសកម្មភាព តាមអ្វីដែលបានកំណត់ដោយច្បាប់ ពោល គឺជារួមឃើញថា មានការវិវត្តល្អប្រសើរ ។

សម្ដេចក៏បង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា ថ្ងៃបោះឆ្នោតខាងមុខ ក៏នឹងមិនមាន បញ្ហាអ្វីកើតឡើងនាំដល់ការរំខានការបោះឆ្នោតនោះដែរ ដោយសម្ដេចសង្ឃឹមថា ដំណើរការល្អនៃការបោះឆ្នោតនេះក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការអនុវត្តស្របតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សនៅកម្ពុជា ។

សម្តេចក៏បានជម្រាបជូនប្រតិភូដែរថា ពាក់ព័ន្ធនឹងតួនាទីក្រសួងមហាផ្ទៃក្នុងដំណើរការរៀបចំការបោះឆ្នោតនេះកិច្ចការសំខាន់ គឺពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខដែលក្រសួងមហាផ្ទៃសហការជាមួយគ.ជ.ប រៀបចំផែនការដើម្បីការពារសុវត្ថិភាព សំដៅធ្វើយ៉ាងណាបង្កលក្ខណៈឲ្យការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសេរី ត្រឹមត្រូវ

និងយុត្តិធម៌ ហើយចំពោះបញ្ហាអ្វីផ្សេងទៀត គឺស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ គ.ជ.ប ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការពិនិត្យទៅលើបញ្ហាផ្សេងៗដែលកើតមានពាក់ព័ន្ធនឹងការបោះឆ្នោត ។ ក្រៅពីការងារដែលបានលើកឡើងទាំងនេះ សម្ដេចក្រឡាហោម

និងឯកឧត្តម លោកជំទាវ ជាអគ្គរដ្ឋទូតនៃប្រទេសក្នុងសហភាពអឺរ៉ុប ក៏បានជជែកផ្លាស់ប្ដូរយោបល់ទៅលើកិច្ចការមួយ ចំនួនដែលមានកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ សម្រាប់នាពេលអនាគតពាក់ព័ន្ធ ទៅនឹងការងារបោះឆ្នោត

និងក្នុងនោះក៏បានជជែកពិភាក្សាអំពីលទ្ធភាពនៅក្នុងការ ធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក សំដៅធ្វើយ៉ាងណាគាំទ្រដល់ដំណើរការពង្រឹងប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជាផងដែរ។

សម្ដេចក៏យកឱកាសនេះ អំពាវនាវដល់សហភាពអឺរ៉ុបបន្តគាំទ្រដល់កិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុង តែអនុវត្តក្នុងការពង្រឹងភាព ជម្ចាស់ការរបស់ថ្នាក់មូលដ្ឋាន ជាពិសេស

គឺបន្តជួយគាំទ្រការចែករំលែកបទពិសោធន៍ពាក់ព័ ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីមានសមត្ថភាពកាន់តែសមស្របបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការងារ

ដកស្រង់ពី៖ កោះសន្តិភាព