Social Network

​កម្ពុជា​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​វិញ្ញាណ​ក្ខ័​ន្ធ​កម្លាំង​រក្សា​សន្តិ​តិ​ភាព​របស់​អង្គការសហប្រជាជាតិ​

កំពង់ស្ពឺៈ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ កម្ពុជាបានដំណើរការប្រារព្ធទិវាអន្តរជាតិរំលឹកវិញ្ញាណក្ខន្ធកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ( អ.ស.ប.) បន្ទាប់បានខកខានក្នុងកិច្ចដំណើរការជាបន្តបន្ទាប់អស់រយៈពេលពីរឆ្នាំ (២០២០-២០២១) ដោយសាររោគរាតត្បាតជម្ងឺកូវីដ-១៩។

ពីធីប្រារព្ធទិវាអន្តរជាតិរំលឹកវិញ្ញាណក្ខន្ធកម្លាំងរក្សាសន្តិតិភាពរបស់អង្គការសហប្រជាជាតិត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុជាតិស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានគណៈកម្មាធិការជាតិសំរបសំរួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

ទិវាអន្តរជាតិរំលឹកវិញ្ញាណក្ខន្ធកម្លាំងរក្សាសន្តិតិភាពរបស់អង្គការសហប្រជាជាតិក៏មានវត្តមានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្តដល់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិដែលបានពលីជីវិតក្នុងបុព្វហេតុស្វែងរកសន្តិភាពជូនដល់មនុស្សជាតិលើសកលលោកពីឯកអគ្គរដ្ឋទូត

ឯកអគ្គរាជទូត តំណាងស្ថានទូតនានាដែលបានបរិច្ចាគកម្លាំងចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ព្រមទាំងនាយទាហានជាន់ខ្ពស់ក្រសួងការពារជាតិជាច្រើនរូបផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានគណៈកម្មាធិការជាតិសំរបសំរួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិបានថ្លែងបញ្ជាក់ថាៈយើងមាន

ឱកាសជួបជុំគ្នាសារជាថ្មីនាថ្ងៃនេះក៏ដោយសារតែការដាក់ចេញនូវគោលនយោបាយ វិធានការ និងចំណាត់ការ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី លើការគ្រប់គ្រងជម្ងឺឆ្លងរាលដាលកូវីដ-១៩។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថាៈ ទិវាអន្តរជាតិរំលឹកវិញ្ញាណក្ខន្ធកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ ថ្ងៃទី២៩ ខែឧសភា គឺជាព្រឹត្តិការដើម្បីគោរពវិញ្ញាណក្ខន្ធយុទ្ធជននិងយុទ្ធនារីទាំងឡាយដែលបានពលីជីវិត ក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលើពិភពលោក។

ទិវានេះក៏ជាឱកាសមួយដើម្បីផ្តល់កិត្តិយសដល់យុទ្ធជននិងយុទ្ធនារីកម្ពុជាចំនួន៨.៣០២នាក់ ដែលបានបញ្ចប់និងកំពុងបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមានជម្លោះក៌ដូចជារំលឹកដល់វិញ្ញាណក្ខន្ធនាយទាហានកម្ពុជាចំនួន១០នាក់ក្នុងចំណោមកម្លាំងរក្សាសន្តិភាពចំនួន៤.២០០នាក់ដែលបានបាត់បង់ជីវិតក្នុងការបំពេញកាតព្វកិច្ចមនុស្សធម៌ សន្តិភាព សន្តិសុខ និងមិត្តភាពអន្តរជាតិក្រោមទង់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ-១៩៤៨មក។

លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនក៏បានសំដែងការដឹងគុណចំពោះកម្លាំងរក្សាសន្តិភាព ទាំងបុគ្គលិកស៊ីវិល ប៉ូលីស និងយោធា ចំនួន៨៧.០០០នាក់ ដែលបច្ចុប្បន្នត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការចំនួន១២ នៅតាមបណ្តាប្រទេសមានបញ្ហាប្រឈម បំផុតរបស់ពិភពលោក ដើម្បីការពារជនងាយរងគ្រោះ និងជួយកសាងសន្តិភាពយូរអង្វែង។

ថ្លែងក្នុងនាមមជ្ឈមណ្ឌលជាតិ នាយឧត្តមសេនីយ៍សែម សុវណ្ណនីអនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះគ្រប់កងកម្លាំងរក្សាសន្តិភាពនិងអតីតកងរក្សាសន្តិភាពក្នុងតំបន់បេសកកម្ម អង្គការសហប្រជាជាតិ ពិសេសកងទ័ពមួកខៀវកម្ពុជា ដែលស្ម័គ្រចិត្តចូលរួមចំណែកក្នុងបេសកកម្មដែលបច្ចុប្បន្នប្រឈមនឹងភាពស្មុគ្រស្មាញ ព្រមទាំងមានហានិភ័យខ្ពស់។

ប្រមុខកងយោធាមួកខៀវកម្ពុជានាយឧត្តមសេនីយ៍សែម សុវណ្ណនីក៏បានថ្លែងរំលឹកថាៈឆ្នាំ២០២២គឺជាខួបលើកទី៣០ ដែលអង្គការសហប្រជាជាតិបានបង្កើតបេសកកម្មដែលហៅកាត់ថាៈអ៊ុនតាក់(UNTAC)មកបំពេញបេសកកម្មនៅកម្ពុជា

សំដៅស្តារឡើងវិញសុខសន្តិភាពជូនកម្ពុជាដែលហែកហួរគ្នាថោយសង្គ្រាមស៊ីវិលប្រមាណជាងបីឬសវត្សរ៍។

កម្លាំងរក្សាសន្តិភាពប្រមាណជាង១៥.០០០នាក់មកពី៤៥ប្រទេសបានចូលរួមយ៉ាងសកម្មពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ក្មុងបេសកកម្មអ៊ុន តាក់ នៅកម្ពុជា ហើយក្នុងចំណោមនោះកម្លាំងរក្សាសន្តិភាពទាំងយោធា និងស៊ីវិល ចំនួន៨២នាក់បានពលីជីវិតក្នុងទឹកដីកម្ពុជា។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាក្នុងពិធីដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ថ្លែងក្នុងនាមប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជាបានចូលរួមឧទ្ទិស និងរំលឹកនូវគុណូបការៈ កងកម្លាំងរក្សាសន្តិភាព។

លោកស្រីបានថ្លែងបញ្ជាក់ថាៈរយៈពេល១៦ឆ្នាំនេះ កម្ពុជាដែលជាសមាជិកដ៏សកម្មមួយរបស់អង្គការសហប្រជាជាតិបានបញ្ជូនកម្លាំងចូលរួមបេសកកម្មសរុបចំនួន៨.៣០២រូប

ក្នុងនោះមាននារីចំនួន៥៨០រូប ទៅកាន់បេសកកម្មចំនួន១១ក្នុងប្រទេសចំនួប៩ រួមមានៈប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី សាយប្រឹស ម៉ាលី អាហ្វ្រិកកណ្តាល និងយេម៉ែន៕

ដកស្រង់ពី៖ Fresh News