Social Network

សម្តេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយបំពេញបេសកកម្មការងាររយៈពេល៥ថ្ងៃ នៅប្រទេសស្វីស

(ភ្នំពេញ)៖ នៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយបំពេញបេសកកម្មការងាររយៈពេល៥ថ្ងៃ នៅប្រទេសស្វីស។

សូមជំរាបថា កាលពីវេលាម៉ោងជាង១២៖៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ហោះចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសស្វីស ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប

និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

ដកស្រង៉ពី៖ Fresh News