Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាង​អង្គការ ​WHO​ នៅ​កម្ពុជា​ជំរុញ​ឲ្យ​មានការ​អន្ដរាគមន៍​បន្ថែមក្នុង​ការ​ទប់ស្កាត់​ការចម្លងជំងឺ​កូ​វី​ដ​-១៩

  • Print

រាជធានីភ្នំពេញ ៖ ខណៈអត្រាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មិនបានអន់ថយ អង្គការសុខភាពពិភពលោក (WHO) ជំរុញឲ្យមានអន្តរាគមន៍ដែលមានប្រសិទ្ធភាពជាងមុន និងអំពាវនាវឲ្យមានការចូលរួមពីសហគមន៍ឲ្យបានច្រើន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នៅកម្ពុជា ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ WHO កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានលើកឡើងថា ៖«យើងត្រូវធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើទៅបាន ដើម្បីការពារការរីករាលដាលនៃមេរោគ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សង្គម និងសេដ្ឋកិច្ច ។

វាចាំបាច់ណាស់ក្នុងការស្វែងរកមធ្យោបាយដែលមានប្រសិទ្ធភាពជាងមុន ដើម្បីធានាការអនុវត្ត និងគោរពតាមវិធានការ សុខភាពសាធារណៈ និងសង្គម ជាពិសេស តាមរយៈការចូលរួមឲ្យបានច្រើនជាងមុនរបស់សហគមន៍គ្រប់គ្នាៗ»។

ជាមួយគ្នានោះដែរ លោកស្រី ក៏បានផ្តល់យោបល់ និងអនុសាសន៍អំពីអភិក្រម សម្រាប់ការ ត្រៀមរៀបចំទុកជាមុន និងការឆ្លើយតបចំពោះ ជំងឺរាតត្បាត ដែលមានការចូលរួមពីស្ថាប័ន រាជរដ្ឋាភិបាល និងសង្គមទាំងមូល ។

ជាមួយនឹងវិធីសាស្ត្រត្រៀមរៀបចំទុកជាមុន និងឆ្លើយតបបែបនេះកម្ពុជាសម្រេចបាននូវសមិទ្ធិផលគួរឲ្យកត់សម្គាល់ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងឆ្នាំ២០២០ ដោយពេលនោះមានចំនួនករណីឆ្លងតិច និងមិនមានករណីស្លាប់នោះទេ ។

លោកស្រី បន្ថែមថា ខណៈពេលដែលរដ្ឋាភិបាលបានធ្វើការមិនខ្លាចនឿយហត់ ទាំងយប់ ទាំងថ្ងៃ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស ដើម្បីជួយសង្គ្រោះជីវិត និងការពារសុខភាពលទ្ធផលនៃការស្ទង់មតិរៀបចំដោយ អង្គការសុខភាព ពិភពលោក កាលពីខែឧសភា ឆ្នាំ២០២១ ដើម្បីស្វែងយល់អំពីអាកប្បកិរិយា និងការយល់ឃើញអំពីជំងឺ កូវីដ-១៩ បានរកឃើញថា សហគមន៍នៅកម្ពុជា មានភាពនឿយណាយ និងយល់ឃើញថា ស្ថានភាពមានហានិភ័យកម្រិតទាប ។

លទ្ធផលរកឃើញទាំងនេះ ធ្វើឲ្យខ្ញុំព្រួយបារម្ភ។ ក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរ លោកស្រីក៏បានលើកឡើងថាយល់ច្បាស់ថា ប្រជាពលរដ្ឋមានការធុញទ្រាន់ បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងវីរុសអស់រយៈពេល ១៨ខែមក ប៉ុន្តែគ្មានជម្រើសផ្សេងទៀតទេ ប៉ុន្ដែត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីបញ្ឈប់ការ រីករាលដាលនៃជំងឺកូវីដ-១៩ ហើយប្រជាពលរដ្ឋគ្រប់រូប មានតួនាទីសំខាន់ណាស់។

ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះរាជរដ្ឋាភិបាលបានខិតខំណាស់ក្នុងការបញ្ជាក់ទិញវ៉ាក់សាំងការពារពីប្រទេសជាមិត្តក្នុងការយកមកចាក់ជូនប្រជាពលរដ្ឋដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នេះ

ព្រមទាំងបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវនាំគ្នាក្នុងការអនុវត្ត វិធានការសុខាភិបាលដែលបានចាក់ចេញជាបន្តបន្ទាប់ពីសេស«៣ការពារ និង៣កុំ»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៨,៤២៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៣១,៨៥៨នាក់ និងស្លាប់ ចំនួន ៣៣៥នាក់៕

ដកស្រង់ពី៖ កោះសន្តិភាព