Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា នេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង៤.៣៣លាននាក់ ស្លាប់ជាង ៨.៤៧ម៉ឺននាក់

  • Print

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,២៣៧,៣៤៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨២,៩១២នាក់ផងដែរ។

នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៩១១,៣៥៨នាក់ (ស្លាប់ ៥២,៨៧៩នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៣១៥,៦៣៩នាក់ (ស្លាប់ ២២,៧៨៨នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦៥៧,៥០៨នាក់ (ស្លាប់ ៣,៩០៨នាក់)

* ថៃ ឆ្លងចំនួន ១៩៥,៩០៩នាក់ (ស្លាប់ ១,៤៤៩នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៥,៦០៣នាក់ (ស្លាប់ ៣,២៤៤នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,២៧៦នាក់ (ស្លាប់ ៣៤នាក់)

* កម្ពុជា ឆ្លងចំនួន ៣៨,៤២៧នាក់ (ស្លាប់ ៣៣៥នាក់)

* វៀតណាម ឆ្លងចំនួន ១០,៥៣៨នាក់ (ស្លាប់ ៥៩នាក់)

* ទ្បាវ ឆ្លងចំនួន ១,៩៩៦នាក់ (ស្លាប់ ៣នាក់)

* ព្រុយណេ ឆ្លងចំនួន ២៤៨នាក់ (ស្លាប់ ៣នាក់)៕

ដកស្រង់ពី៖ Fresh News