Social Network

រាជរដ្ឋាភិបាល បង្កើត​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​

ភ្នំពេញ៖ អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មការជាតិប្រយទ្ធនឹងជំងឺកូវីដ១៩ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

គណៈកម្មាធិការជាតិនេះ មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងអនុប្រធាន ៥រូប ព្រមទាំងសមាជិក ៤៩រូប។

គណៈកម្មការជាតិប្រយទ្ធនឹងជំងឺកូវីដ១៩ មានគណៈប្រចាំការមួយ ជាសេនាធិការប្រចាំការ ដែលមានសមាសភាព ១៩រូប។

គណៈប្រចាំការនេះ មានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន ព្រមទាំងអនុប្រធាន ២រូប និងសមាជិក ១៦រូប។

ប្រការ ៣ បានកំណត់ពីតួនាទី និងភារកិច្ចរបស់គណៈកម្មការជាតិប្រយទ្ធនឹងជំងឺកូវីដ១៩ គឺដឹកនាំការប្រយុទ្ធនឹងជំងឺកូវីដ១៩ កំណត់គោលនយោបាយ និងផែនការយុទ្ធសាស្ត្រ

ដើម្បីប្រយុទ្ធនឹងជំងឺកូវិដ១៩ សំដៅកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ដល់វិស័យសុខភាពសាធារណៈ និងធានាដល់និរន្តរភាពនៃកិច្ចដំណើរការ

និងជំរុញការស្ទុះងើបឡើងនៃវិស័យសង្គម-សេដ្ឋកិច្ចតាម «គន្លងប្រក្រតីភាពថ្មី» ដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ គ្រប់គ្រងផលប៉ះពាល់លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច

និងសង្គម ទាំងកម្រិតជាតិ និងអន្តរជាតិ ព្រមទាំងដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការជាអន្តរវិស័យ អន្តរស្ថាប័ន ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាមួយដៃគូ ដែលមានការពាក់ព័ន្ធ៕

ដកស្រង់ពី៖ កោះសន្តិភាព