Social Network

ទូត​ថ្មី​ឥណ្ឌា​ប្រចាំ​កម្ពុជា​បង្ហាញ​គម្រោង​ជំនួយ និង​វិនិយោគ​ជា​ច្រើន​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតថ្មីឥណ្ឌាប្រចាំនៅកម្ពុជា បានបង្ហាញគម្រោងជំនួយ និងការវិនិយោគជាច្រើនរបស់ប្រទេសឥណ្ឌា នៅក្នុងប្រទេសកម្ពុជា ខណៈចង់ឃើញទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរថែមទៀត ។

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ

(H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត ដែលទើបតែងតាំងថ្មីនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជម្រាបសម្តេចពីគម្រោងជំនួយ និងការវិយោគជាច្រើនរបស់ប្រទេសឥណ្ឌាមកកម្ពុជា ក្នុងនោះឥណ្ឌាមានគម្រោងចូលរួមជួយជួសជុលអភិរក្សប្រាសាទព្រះវិហារ ដែលជា បេតិកភណ្ឌពិភពលោក ចូលរួមជំរុញលើកកម្ពស់ការប្រើប្រាស់ ទឹកស្អាតនៅជនបទ និងជួយដល់វិស័យសុខាភិបាលការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ និងការកសាងសមត្ថភាព សមាជិកសមាជិកាសភា និងមន្ត្រីរាជការជាដើម ។

ជាមួយគ្នានេះ លោកជំទាវបានប្តេជ្ញាថា នឹងខិតខំជំរុញដល់អ្នកវិនិយោគិនពីប្រទេសឥណ្ឌាមកបណ្ដាក់ទុននៅកម្ពុជា ក្នុងវិស័យសុខាភិបាលជំរុញឱ្យមានជើងហោះហើរត្រង់រ វាងប្រទេសទាំងពីរ ។

លោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាប សម្តេចដែរថា ឥណ្ឌានឹងលើកកម្ពស់ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមបែបឌីជីថល នៅក្នុងនោះមានប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌា ប្រជាជនឥណ្ឌា និងប្រជាជនក្នុងតំបន់អាស៊ាន ហើយឥណ្ឌានឹងកសាងផ្លូវគមនាគមន៍ដ៏ធំមកកាន់បណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាប សម្តេចប្រធានរដ្ឋសភា ដែលថាចំពោះសំណើរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានស្នើដល់ប្រទេសឥណ្ឌាជួយផ្តល់ជំនួយមនុស្សធម៌វ៉ាក់សាំងការពារកូវីដ១៩ ដល់ប្រទេសកម្ពុជានោះ លោកជំទាវនឹងរាយការណ៍ជូនថ្នា ក់ដឹកនាំឥណ្ឌាបានជ្រាប និងសម្រេចនៅក្នុងកិច្ចការនេះ ។

សម្តេច ហេង សំរិន បានគាំទ្របេសកកម្មការទូតថ្មីរបស់លោកជំទាវនៅកម្ពុជា ។

សម្តេចបានលើកឡើងថា បេសកកម្មនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត ។

កម្ពុជា-ឥណ្ឌា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតនេះ ជាមួយគ្នាជាយូរយារណាស់មកហើយ ទាំងផ្នែកសិល្បៈ វប្បធម៌ និងជំនឿសាសនា ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ឥណ្ឌាជាប្រទេសមួយ ក្នុងចំណោម ប្រទេសមិនច្រើនទេ ដែលបានគាំទ្រដល់រដ្ឋាភិបាលកម្ពុជា នៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ខណៈប្រទេសជាច្រើន ពិសេសប្រទេសលោកខាងលិច បានហ៊ុមព័ទ្ធសេ ដ្ឋកិច្ចកម្ពុជា ។

សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជា មានការពេញចិត្ត ដោយសង្កេតឃើញពីវ ឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសយើងទាំងពីរ កម្ពុជា-ឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ទាំងវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា ដែលរយៈពេ លកន្លងមកនេះ បានជួយបណ្តុះបណ្តាលធនធានមនុស្សរយៈពេលខ្លី និងវែង ដល់និស្សិត និងមន្ត្រីកម្ពុជា ជាងមួយពាន់នាក់និងសូមស្នើឥណ្ឌាបន្តជួយបណ្តុះបណ្តាល ជំនាញផ្សេងៗ បន្ថែមទៀត ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាសូមអបអរសាទរ រដ្ឋាភិបាលប្រទេសទាំងពីរដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈ ជាមួយគ្នា ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពជាច្រើន និងបានត្រៀមចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើនទៀត ។

លោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានស្នើសុំសម្តេច បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត និងបានគោរពអញ្ជើញសម្តេចដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅ ប្រទេសឥណ្ឌាក្រោយពេលជំងឺកូវីដ១៩ ធូរស្រាល ។

សម្តេចប្រធាន បានទទួលយកសំណើនេះ និងបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយរដ្ឋសភាឥណ្ឌា នៅក្នុងក្របខណ្ឌក្រុមមិត្តភាព សភាទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការគាំទ្រគ្នាទៅវិញទៅមក

នៅលើវេទិកាអន្តរសភានានា នៅក្នុងតំបន់និងសកលលោក មានជាអាទិ៍ អន្តរសភាអាស៊ាន និងសហភាពអន្តរសភា(IPU) ជាដើម ៕

ដកស្រង់ពី៖ កោះសន្តិភាព