Social Network

ដើមឆ្នាំ២០២១នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាអនុញ្ញាត​ឱ្យ​ដំណើរការ​រោងចក្រ​ ៤ នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ នៅដើមឆ្នាំ ២០២១នេះ បើទោះបីជាស្ថានភាពកូវីដ ១៩ មិនទាន់ផុតរលត់ក្ដី តែសកម្មភាពវិនិយោគបានបន្ត និងចាប់ផ្ដើមវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ ដោយវិនិយោគិនក្នុង និងក្រៅស្រុក ជាក់ស្ដែងនៅដើមឆ្នាំ ២០២១នេះ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតចុះបញ្ជីក្រុមហ៊ុនវិនិយោគិនចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួនជិត ១០ លានដុល្លារអាមេរិក ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញ គម្រោងវិនិយោគទាំងបី ដែលទើប អនុញ្ញាតចុះបញ្ជីជូន រួមមាន ៖

១ ក្រុមហ៊ុន JIAN YUAN TONG GARMENT CO., LTD ដែល មាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ D12 សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ៣៦៤កន្លែង ។

២ ក្រុមហ៊ុន POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD មានគម្រោងបង្កើតរោងចក្រផលិតធុងទឹកកក ដែលមានទីតាំងវិនិ យោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុន វិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង

និង ៣ ក្រុមហ៊ុន មួយទៀតគឺ ក្រុមហ៊ុន CHANGHUI (CAMBODIA) HANGBAG.CO.,LTD មានគម្រោងបង្កើត រោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ

៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨កន្លែង ។

នៅថ្ងៃទី ១៨ខែមករា ឆ្នាំ ២០២១នេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះ បញ្ជីក្រុមហ៊ុនមួយទៀត ដើម្បីអាចវិនិយោគនៅកម្ពុជា គឺក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD ដែលជាគម្រោងបង្កើតរោងចក្រកាត់ដេរ

មានទីតាំងវិនិយោគស្ថិតនៅភូមិគោក ឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៣កន្លែង ។

បើតាមអ្នកជំនាញអចលនទ្រព្យជាច្រើនរូបបានរំពឹងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១ នេះ នឹងស្ទុះងើបឡើងវិញជាវិជ្ជមាន ដោយរំពឹងថា នឹងមានវិនិយោគិនក្នុង និងក្រៅស្រុក ចូលមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ ក្នុងពេលប្រទេសជាច្រើនកំពុងចាក់វ៉ាក់សាំងទៅ ប្រជាពលរដ្ឋរបស់ខ្លួន ៕

ដកស្រង់ពី៖ កោះសន្តិភាព