Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​ឃួ​ង ស្រេង វាយបក​អ្នក​រិះគន់​រឿង​​ឃាត់ខ្លួន​អ្នក​បន្ទោ​របង់​តាម​ទី​សាធា​រណៈ​

  • Print

រាជធានីភ្នំពេញ ៖ ជុំវិញរឿងរ៉ាវនៃការឃាត់ខ្លួនមនុស្ស១៣នាក់ ដែលបានបន្ទោរបង់នៅតាមសួនច្បារសាធារណៈ ដើមឈើ និងទីតាំងសាធារណៈផ្សេងៗទៀតយកមកអប់រំណែនាំនៅសាលាខណ្ឌដូនពេញបានបង្កឲ្យមានការគាំទ្រនឹងចំណាត់ការនេះផង ហើយក៏មានអ្នករិះគន់យ៉ាងចាស់ដៃថា មកពីគ្មានបង្គន់សាធារណៈគ្រប់គ្រាន់ជាដើម ។

ឆ្លើយតបនឹងការរិះគន់មួយចំនួនដែលហាក់មិនសមហេតុផល និងមិនអាចទទួលយកបាននោះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងនៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១នេះ ថា ការរិះគន់នោះ គឺមិនអាចទទួលយកបាននោះទេ ព្រោះសាសារាជធានីភ្នំពេញ

បានសាងសង់បង្គន់អនាម័យសាធារណៈច្រើនហើយ តែនោះគឺដោយសារតែចរិកមារយាទមនុស្សមួយចំនួន ដែលតែងតែបត់ជើងតូច ឬធំនៅតាមទីសាធារណៈលើសួនច្បារ ឬដើមឈើ ពាសវាលពាសកាលមិនត្រឹមត្រូវ ខណៈនៅបរទេស ក៏គ្មានប្រទេសណាសង់បង្គន់ ១០០ ម៉ែត្រ តែងមានបង្គន់សាធារណៈនោះទេ ។

លោក ឃួង ស្រេង បានថ្លែងថា លោកបានមើលឃើញមានគេចូលបញ្ចេញមតិ (ខមមិន) ច្រើននៅក្នុងហ្វេសប៊ុកផេករបស់ សារព័ត៌មាន កោះសន្តិភាព កាលពីថ្ងៃទី១៩ ខែមករា ដោយខ្លះហាក់រិះគន់មិនអាចទទួលយកបាន ។ លោកអភិបាលក្រុងបានថ្លែងថា «គ្មានប្រទេសណាធ្វើបង្គន់ ១០០ ម៉ែត្រ មួយទេ ។

អត់មានទេអស់លោក ។ គេមានផែនការច្បាស់ណាស់ ចេញពីផ្ទះត្រូវបត់ជើងដៃតែម្តង ទាំងអាតូច អាធំ ឲ្យហើយតែម្តង… នេះជាចរិកអ្នកនៅទីក្រុង ។

មិនមែនរបៀប អ៊ីចឹងទេ ហើយ ៤ ឬ ១០ គីឡូ (ម៉ែត្រ) គឺមាន ១ (បង្គន់) ហ្នឹង ហើយមានមួយហ្នឹង គឺនៅក្រោមដីមើលមិនឃើញទៀត ទាល់តែអ្នកស្គាល់ » ។

អ៊ីចឹងឲ្យច្បាស់ផង កុំចេះតែខមមិន មានមាត់ មានអណ្តាតចេះតែរលាស់» ។

លោកបានបន្តថា លោកបានឲ្យមន្ត្រីចូលខមមិនតប បញ្ជាក់អំពីបញ្ហានេះដល់អ្នករិះគន់មួយចំនួន ហើយបានផ្តាំផ្ញើថា តិចគេទៅនោមលិចផ្ទះ។

លោកបានបន្តថា រឿងបង្គន់សាធារណៈ យើងមានដូចសង់ចង់ច្រើនផង បង្គន់យើងមានគ្រប់កន្លែងឲ្យគាត់ គាត់អត់ព្រមចូល។ មិនដែលឃើញស្រុកណាធ្វើបង្គន់ ១០០ ម៉ែត្រ ១ទេ មិនដែលមានទេ ។

លោក ឃួង ស្រែង បានសង្កត់ថា អាជ្ញាធរក៏មានការយោគយល់ខ្លះដែរ បើសិនជាបងប្អូនខ្លះនៅជាងក្រុងខាងផ្នែកខណ្ឌ ព្រែកព្នៅ ឬស្សីកែវ ដែលមានកំពតព្រៃអី គឺអាចបត់ជើងតូចអីនោះ គឺអនុគ្រោះដែរ «ប៉ុន្តែតែបើនៅ (ខណ្ឌ) ដូនពេញ ចំការមន បឹងកេងកង ៧មករា អី ទទួលយកម្តេចកើត ទទួលយកមិនបានទេ» ។

លោកបានបន្តថា «ប៉ុន្តែវាជាសារជាតិមួយ គឺថាអត់មាយាទ» សម្រាប់អ្នកដែលតែងតែបត់ដៃជើង នៅតាមទីសួនច្បារសាធារណៈ ។

សូមរម្លឹកថា ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបានឃាត់ខ្លួនអ្នកមកបន្ទោរបង់នៅតាមសួនច្បារសាធារណៈ ដើមឈើ និងទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន១៣នាក់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករអោយមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ យកមកអប់រំណែនាំនៅសាលាខណ្ឌដូនពេញ ។

លោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញ បន្តចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន ក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន៣នាក់ បានឈប់យាន្តជំនះរបស់ខ្លួន

ហើយទៅបន្ទោរបង់នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្ករអោយមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ។ល។

ភ្លាមៗនោះ កម្លាំងយើងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោរបង់រួច ទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ ។

មន្ត្រីដដែលបានបញ្ជាក់ថា រដ្ឋបាលខណ្ឌ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និងសូមរកកន្លែង បន្ទោរបង់អោយបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ចៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ ៕

គួររំលឹកថា ៖ ឱ្យរាងចាល! អ្នកបន្ទោរបង់តាមទីសាធារណៈ១៣នាក់ត្រូវពិន័យធ្វើរឿងមួយនេះ។

អត្តបទផ្សេងៗទៀត ទុនធ្វើជំនួញនៅតែជាបញ្ហាសម្រាប់អ្នកមានគម្រោងរកស៊ី 4 ម៉ោង មុន តោះ! ឆ្លងកាត់ខេត្តបន្ទាយស្រីកុំភ្លេចចូលចម្ការតាង៉ែនធម្មជាតិមានរសជាតិឆ្ញាញ់ 6 ម៉ោង មុន តាង៉ែននៅក្នុងស្រុកមួយនេះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព១០០ភាគរយ 6 ម៉ោង មុន 6 ម៉ោង មុន ត្រឹមរសៀលនេះ!

ផ្ទុះហិង្សារវាងក្រុមកម្មករតវ៉ានិងក្រុមសមត្ថកិច្ច(វីដេអូ) 5 ម៉ោង មុន អតីតអ្នកបរបាញ់សត្វព្រៃលក់ក្លាយជាមន្ត្រីឧទ្យានុរក្សសត្វអំពាវនាវឲ្យឈប់បាញ់សត្វក្នុងដែនជម្រក អ្នករៀបចំកម្មវិធី Miss Grand Cambodia

លាតត្រដាងរឿងរ៉ាវជាមួយកញ្ញា សេង រដ្ឋា 5 ម៉ោង មុន សមត្ថកិច្ចគួរតែមានវិធានការលើអ្នកបើកបរបញ្ច្រាស់ទិសនៅចំណុចរង្វង់មូលនេះ 5 ម៉ោង មុន កម្លាំងចុះពិនិត្យទីតាំងស្តុកផលិតផលទឹកដោះគោ ក្រោយពលរដ្ឋប្តឹង

3 ម៉ោង មុន ទូតថ្មីឥណ្ឌាប្រចាំកម្ពុជាបង្ហាញគម្រោងជំនួយ និងវិនិយោគជាច្រើននៅកម្ពុជា 3 ម៉ោង មុន ទំនាក់ទំនងតាមរយៈ ទូរស័ព្ទ 023 987 118 អ៉ីម៉ែល This email address is being protected from spambots. You need JavaScript enabled to view it.

ផ្លូវលេខ 271 សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ សារព័ត៌មាន កោះសន្តិភាព ដឹង! លឺ!

គ្រប់ព័ត៌មាន ទាញយកកម្មវិធី កោះអ៊ែប Hosting By Digi Digi ជីវិត និងសង្គម កម្សាន្ត បច្ចេកវិទ្យា កីឡា TV ព័ត៌មានសំខាន់ លុយ ទេសចរណ៍ ×

 

ដកស្រង់ពី៖ កោះសន្តិភាព