Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តើ​ពាក្យ​ថា ឱ្យ​, ឲ្យ​, ឱយ​, អោយ មួយ​ណា​ត្រឹមត្រូវ ?

  • Print

ផ្អែកតាមវចនានុក្រមភាសាខ្មែរទំព័រ១៨៤៤ ជាស្នាព្រះហស្តសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ពាក្យ «ឱ្យ» ជាអញ្ញត្រសព្ទ ដោយអនុវត្តតាមការពិភាក្សា ហើយសម្រេចនៃគណៈកម្មការរៀបរៀងវចនានុក្រមខ្មែរគ្រាដំបូងបំផុតក្នុងកាល ពុទ្ធសករាជ ២៤៥៩ គ្រិស្តសករាជ ១៩១៥ ថាត្រូវឱ្យកំណត់ប្រើជា «ឱ្យ» មិនយល់ព្រមឱ្យប្រើជា «ឱយ» ឬ «អោយ» ឡើយ ។

យោងតាមការបកស្រាយរបស់លោកបណ្ឌិត ប៊ី សុខគង់ និងលោកបណ្ឌិត ទូច គឹមស្រ៊ាង ថា ការសរសេរជា «ឲ្យ»បែបនេះ ជាទម្លាប់ប្រើរបស់ចាស់ៗតាំងពីបុរាណកាលមក ដែលទម្លាប់សរសេរខ្វៀក(ខ្ជិលដកដៃ)ជាដរាបមកដល់បច្ចុប្បន្នកាល ។

សូម្បីក្នុងសៀវភៅ វចនានុក្រមភាសាខ្មែរ (បោះពុម្ពនា គ.ស.១៩៦៧) ក៏ប្រើ «ឲ្យ» នេះដែរ ប៉ុន្តែ គេប្រើ «ឱ្យ» ជាគោល ។

ដូច្នេះយើងគប្បីសរសេរជា «ឱ្យ»នេះទើបត្រឹមត្រូវជាង ពីព្រោះការសរសេរ «ឱ្យ»បែបនេះ ជាការសរសេរបែបផ្លូវការ កុំសរសេរ «ឲ្យ»បែបនេះតទៅទៀតមិនមែនជាសំណេរផ្លូវការទេ ៕

ដកស្រង់ពី៖  កោះសន្តិភាព