Social Network

«ត្រីប៉ា​សេ​អ៊ី»ហាក់​ថយ​ចុះ​ខ្លាំង​ចាប់​ពី​​រដូវ​ចុងឆ្នាំ​​និង​ដើមឆ្នាំ​​នេះ​

ខេត្តស្ទឹងត្រែង ៖ តាមរយៈនៃការតាមដាននៅចុងឆ្នាំ២០២០និងដើមឆ្នាំ២០២១នេះ ជារដូវដែលត្រីប៉ាសេអ៊ីត្រូវចេញពីជម្រក ហើយក៏ជាឱកាសនៃពេលវេលាដែលប្រជានេសាទចុះទូកដាក់មងចាប់ត្រីប្រភេទកម្រ និងមានតម្លៃនៅខេត្តស្ទឹងត្រែង។

តែអ្វីដែលជាការកត់សម្គាល់ត្រូវបានគេសង្កេតឃើញថា វត្តមានរបស់ត្រីប៉ាសេអ៊ី គឺមានបរិមាណតិចតួ នេសាទចុះទូកដាក់មងចាប់ត្រីប្រភេទកម្រ និងមានតម្លៃនៅខេត្តស្ទឹងត្រែង។

តែអ្វីដែលជាការកត់សម្គាល់ត្រូវបានគេសង្កេតឃើញថា វត្តមានរបស់ត្រីប៉ាសេអ៊ី គឺមានបរិមាណតិចតួចបំផុត ។

អ្នកនេសាទម្នាក់រស់នៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែងឈ្មោះ វេង ចាន់លី បានរៀបរាប់ឲ្យដឹងដែរថា ក្នុងរយៈពេលពីរបីឆ្នាំនេះ គាត់រកតែត្រីធ្វើផ្អកមិនបានផង បើចំពោះត្រីប៉ាសេអ៊ីវិញ គឺគាត់មិនដែលជួបតែម្តងក្នុងឆ្នាំនេះ ។

លោកពូ ស្រេង នៅភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងក៏ជាអ្នកប្រកបរបរនេសាទត្រីម្នាក់ផងដែរ លោកបានរៀបរាប់ឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខមួយ និងប៉ាវ៉ាមុខពីរពិបាករកបានណាស់។

លោកពូបានលើកឡើងបន្តថា បន្ទាប់ពីមានវារីអគ្គីសនីមក ត្រីក៏មិនសូវសម្បូរដូចមុនដែរ ជាពិសេសត្រីប៉ាសេអ៊ី គឺមិនសូវឃើញមាននៅក្នុងទន្លេខេត្តស្ទឹងត្រែង នាពេលនេះដែរ ។

ហើយក្នុងរដូវនេសាទឆ្នាំនេះ លោកពូរកត្រីប៉ាសេអ៊ីបានតែពីរក្បាលក្នុងទម្ងន់១គីឡូក្រាមតែប៉ុណ្ណោះ ។

លោកពូស្រេងបានសំណូមពរដល់ជំនាញរដ្ឋបាលជលផលខេត្តស្ទឹងត្រែង សូមធ្វើការបិទនេសាទ នៅក្នុងខែមិថុនា វិញក្នុងឆ្នាំនេះ។ហើយក៏សូមឲ្យមានការបង្កើននូវការអភិរក្សត្រីឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីរក្សាកុំឲ្យផុតពូជនូវវត្តមានត្រីប៉ាសេអ៉ី ក្នុងខេត្តស្ទឹងត្រែង ។

ទាក់ទិននៃការថយចុះនូវបរិមាណត្រីប៉ាសេអ៊ីក្នុងខេត្តស្ទឹងត្រែង ទាំងអ្នកនេសាទ និងអាជីវករលក់ត្រីនៅផ្សារសាមគ្គីក៏ពុំបានដឹងពីមូលហេតុនៃការថយចុះនូវបរិមាណត្រីប៉ាសេអ៉ី ថាមកពីកក្កតាអ្វីនោះដែរ ។

ឆ្លើយតបរបស់ប្រជានេសាទពីការថយចុះវត្តមានប៉ាសេអ៊ីនេះ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងលោក ទុំ នីរ៉ូ បានបញ្ជាក់ឲ្យដឹងថា ត្រីប៉ាសេអ៊ីជាប្រភេទត្រីឆ្លងដែន ដែលការចរាចរណ៍របស់វារវាងកម្ពុជា និងឡាវ ។

ហើយត្រីប្រភេទនេះ គឺមានវត្តមានតែក្នុងខេត្តយើងទេ និងជាប្រភេទត្រីរស់នៅ និងពងកូន ស្ថិតនៅប៉ែកខាងប្រទេសឡាវ ក៏ប៉ុន្តែនៅពេលដល់រដូវកាលរបស់វាដែលត្រូវចុះមកប៉ែកខាងកម្ពុជា ដើម្បីស៊ីចំណី និងធ្វើដំណើរទៅវិញទៅមក ។

លោកនាយខណ្ឌក៏បានបញ្ជាក់ដែរថាវត្តមានរបស់ប៉ាសេអ៊ីនៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ គឺមានបរិណតិច គឺដោយសារនៅព្រំប្រទល់ និងប៉ែកខាងប្រទេសឡាវ បានសាងសង់សំណង់វារីអគ្គីសនី កន្លែងនោះហើយ គឺជាច្រកដែលត្រីប៉ាសេអ៉ីបំលាស់ទីឡើងចុះ ហេតុនេះហើយទើបត្រីប៉ាប៉ាសេអ៊ីអាចឡើងចុះបានទេ ដូច្នេះទើបក្នុងរដូវកាលនេះ បរិមាណវាគឺមានតិចតួច។

ហើយជាកង្វល់រួមរបស់ខណ្ឌរដ្ឋបាលជលផល ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត គឺមានការព្រួយបារម្ភថា នឹងលែងមានវត្តមានវាតទៅទៀតក្នុងខេត្តស្ទឹងត្រែ ងយើងនេះ ។

លោកនាយខណ្ឌក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នខណ្ឌរដ្ឋបាលជលផលបាននឹងកំពុងសាងសង់នូវសំណង់ស្ថានីយ៍ ស្រាវជ្រាវ និងផលិតកូនត្រីពូជ ។

ហើយនៅពេលដែលស្ថានីយ៍នេះ សាងសង់រួចខណ្ឌរដ្ឋបាលជលផល នឹងខំប្រឹងប្រែងស្រាវជ្រាវ ដើម្បីផលិតនូវពូជត្រីពីធម្មជាតិដែលមាននៅក្នុងដែនទឹកនៃខេត្តស្ទឹងត្រែងនេះឲ្យមានឡើងវិញ ដើម្បីឲ្យមាននិរន្តរភាពទៅថ្ងៃខាងមុខ ហើយគោលដៅធំនោះ គឺត្រីប៉ាសេអ៉ី ត្រីប៉ាវ៉ា ជាប្រភេទត្រីដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយជលផល នឹងខំផលិតវា មុនពេលដាច់ពូជ ។

ចុងក្រោយ ក្នុងនាមលោកជានាយខណ្ឌរដ្ឋបាលជលផលខេត្ត សូមធ្វើការអំពាវនាវ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិដេសប្រជានេសាទទាំងអស់ សូមមេត្តាចូលរួមទាំងអស់ គ្នាក្នុងការថែរក្សា និងការពារធនធានធម្មជាតិទាំងនេះដោយការទទួលខុសត្រូវ ដោយកុំប្រើប្រាស់នូវឧបករណ៍នេសាទល្មើសច្បាប់ ។

ដូចជាប្រើឧបករណ៍ឆក់.គ្រឿងផ្ទុះ.ប្រើថ្នាំពុល ឬក៏ឧបករណ៍ដាយបិទទន្លេ ជាដើម គឺសូមបញ្ឈប់ជាបន្ទាន់ ចំពោះឧបករណ៍មហន្តរាយទាំងនេះ និងការចាប់មេពូជធំៗ ដែលកំពុងពងកូនដើម្បីរួមគ្នាប្រើប្រាស់នូវធនធានទាំងនេះប្រកបដោយនិរន្តរភាព សម្រាប់កូនចៅរបស់យើងនៅជំនាន់ក្រោយ ។

ដកស្រង់ពី៖ កោះសន្តិភាព