Social Network

ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តខេមវ័ន ហៅវត្តបឹងស្នាយ

ដើម្បីជាការចូលរួមលើកស្ទួយវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលបានបន្តកេរ្តិ៍តំណែលតាំងពីបុរាណកាលមក សម្រាប់កូនចៅជំនាន់ក្រោយតរៀងមក

ដល់ពេលបច្ចុប្បន្ននេះ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ រួមនឹងលោកឪពុកអ្នកឧកញ៉ា ចាយ ស៊ាងអុី ព្រមទាំងបុត្រា បុត្រី នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តខេមវ័ន ហៅវត្តបឹងស្នាយ ក្នុងថ្ងៃកាន់បិណ្ឌទី១១ ដោយបានប្រគេនជូន នៅទេយ្យទាន ទេយ្យវត្ថុ រួមនឹងបច្ច័យកសាងវត្តមួយចំនួន ដែលស្ថិតនៅ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ដោយមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម លោកតា លោកយាយ ពុទ្ធបរិស័ទ ជិតឆ្ងាយ យ៉ាងច្រើនកុះករ ។

តាមរយៈសទ្ធាជ្រះថ្លា ក្នុងការចូលរួមរបស់សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រជាពុទ្ធបរិស័ទ ទូទាំងប្រទេស ដើម្បីបន្តថែរក្សាទំនៀមទំលាប់ដ៏ល្អប្រពៃ នេះ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ រួមនិងអ្នកឧកញ៉ា ចាយ ស៊ាងអ៉ី ក៏បានប្រគេននូវគ្រឿងឧបភោគ បរិភោគ និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីចូលរួមកាន់បិណ្ឌ និងសម្រាប់ទុកកសាងសមិទ្ធិផលនានា ក្នុងវត្តខេមវ័ន ហៅវត្តបឹងស្នាយ និងបានផ្តល់ជូន តាជី យាយជី នៅក្រណាត់ស ១ដុំ និងបច័្ចយ ផងដែរ សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌនេះ ប្រារព្ធឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ ញាតិកា ៧សណ្តាន បុព្វការីជន ដែលបានចែកឋានទៅហើយ មានមាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ តាមរយៈសុធាបរិច្ចាគឧទ្ទិសទៅនោះ និងងាកក្រោយអោយពរជ័យ ទទួលបានសេចក្តីសុខចម្រុងចម្រើន ថ្កុំថ្កើងតទៅមុខទៀត។