Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតសិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ និងគណៈគ្រប់គ្រងសាលាចែករំលែកស្តីពី «ការសិក្សា និងអាជីព»

  • Print

(ត្បូងឃ្មុំ)៖ អតីតសិស្សវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន មេមត់ខេត្តត្បូងឃ្មុំ និងគណៈគ្រប់គ្រងសាលាបានបើកវេទិកាចែករំលែកស្តីពី «ការសិក្សា និងអាជីព» ដើម្បីជួយតម្រង់ទិសសិស្សានុសិស្ស ទាំងអស់ឱ្យបានយល់ដឹងអំពីជំនាញ ឬអាជីពដែលជាក្តីស្រមៃរបស់ពួកគេទៅថ្ងៃអនាគត។

លោកសាស្ត្រាចារ្យ សំ ចំរើន ជំនាញគ្រប់គ្រងពាណិជ្ជកម្ម និងរដ្ឋបាលសាធារណៈមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាវាគ្មិនបានលើកឡើងថា គោលបំណងសំខាន់នៃវេទិការនេះ ដើម្បីបង្ហាញជូនដល់ ប្អូនៗ សិស្សវិទ្យាល័យថ្នាក់ទី១១ និងទី១២ បានយល់ដឹងបណ្តុះ និងពង្រឹងផ្នត់គំនិតសិក្សារៀនសូត្រ ផ្តល់ផ្នត់គំនិតអភិវឌ្ឍន៍ និងការចាប់ជំនាញវិជ្ជាជីវៈនាពេលអនាគត ចែករំលែកបទពិសោធន៍ពីការតស៊ូក្នុងជីវិតសិក្សា និងការងារ។

លោកវរសេនីយ៍ទោ អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឱ្យដឹងដែរ ជំនាញដែលវាគ្មិនបង្ហាញនោះរួមមាន៖ វិស័យច្បាប់ ជំនាញរដ្ឋបាលសាធារណៈ ការងារមន្ត្រីរាជការ វិស្វករ គ្រូពេទ្យ ឱសថការី ពេទ្យធ្មេញ ការបើកអាជីកម្មលក្ខណៈគ្រួសារ ជំនាញទេសចរណ៍ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាជាដើម។

នៅក្នុងវេទិកាចែករំលែកនេះបានប្រព្រឹត្តទៅប្រកដោយការជជែកពិភាក្សា និងសួរដេញដោលយ៉ាងផុលផុសពីមុខជំនាញ និងអាជីពពីសំណាក់សិស្សានុសិស្សដែលបានចូលរួមជាង ៨០០នាក់ ដែលប្អូនៗមានចំណាប់អារម្មណ៍ចង់ចាប់យកអាជីពទាំងនោះ ដើម្បីឈានទៅដល់ការរៀបចំផែនការមុខរបរទៅថ្ងៃអនាគត។

ជាលទ្ធផលអង្គវេទិកា បានបង្កើតក្រុមពីពិភាក្សាមួយលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា «ក្រុមចែករំលែក មេមត់» ដើម្បីរក្សា និងបន្តការជជែក ពិភាក្សា និងផ្តល់ជាចំណេះជំនាញដល់ ប្អូនៗ ជំនាន់ក្រោយឲ្យទទួលបានជោជ័យក្នុងការសិក្សា និងអាជីពទៅថ្ងៃអនាគត។

អាជ្ញាធរស្រុកក្រុមអតីតសិស្សទាំងអស់ និងគណៈគ្រប់គ្រងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ បានគាំទ្រវេទិការនេះ ដោយចាត់ទុកថា មានសារៈសំខាន់បំផុតចំពោះសិស្សានុស្សជំនាន់ក្រោយ បានរៀនសូតស្វែងយល់ពីបទពិសោធន៍ដ៏ល្អៗនេះ។

ជាមួយគ្នានោះ អង្គវេទិកាបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ មានភាពរីកចម្រើនជាលំដាប់លើគ្រប់វិស័យដូចជា ៖ វិស័យអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម៕

ដកស្រង់ពី៖ Fresh News