Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋនៅតំបន់អភិវឌ្ឍឫស្សីកែវ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលឯកភាពឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់

  • Print

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍឫស្សីកែវ នៃភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ និងភូមិទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្ស៉ី រាជធានីភ្នំពេញ បានសរសេរលិខិតថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឯកភាពឲ្យអាជ្ញាធរដោះស្រាយបញ្ហាជូនពួកគាត់។

យោងតាមលិខិតនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំពិតជាមានក្តីសោមនស្សរីករាយ និងសូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចដែលបានជួយយើងខ្ញុំទាំងអស់គ្នា នៅពេលដែលជួបការលំបាក ដែលត្រូវការជំនួយជាទីបំផុត។

យើងខ្ញុំសូមគោរពសម្តែងនូវកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ចំពោះសម្តេច និងដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លា របស់សម្តេច រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ព្រមទាំងចងចាំអស់មួយជីវិត ដែលសម្តេចបានឯកភាពលើរបាយការណ៍សង្ខេប [...] ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ បន្តដោះស្រាយ និងរាយការណ៍ជូនសម្តេច»៕

ដកស្រង់ពី៖ Fresh News