Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពត្រូវតែការពារឱ្យគង់វង្សយូរអង្វែង

  • Print

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តលើកឡើងពីលើប្រធានបទសន្តិភាពនៅក្នុងប្រទេសកម្ពុជា។

ជាមួយការបង្ហោះរូបភាពមួយសន្លឹកក្នុងពេលកម្ពុជាស្ថិតក្នុងស្ថានភាពដ៏លំបាកក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្តេចតេជោ មេដឹកនាំដែលបានពលីកម្មយ៉ាងធំធេង ដើម្បីបុព្វហេតុសន្តិភាពនៅកម្ពុជា បានលើកឡើងថា សន្តិភាព ដែលជនរួមជាតិកម្ពុជា ខិតខំរកបានដោយលំបាកបំផុត ត្រូវតែការពារឱ្យនៅឋិតថេរគង់វង្សយូរអង្វែង។សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ជនរួមឈាមទាំងអស់ ដែលបានលះបង់គ្រប់យ៉ាងដេីម្បីបុព្វហេតុសន្តិភាព។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែក្លាយជាផេះផង់ដោយសារតែវិបត្តិនៃភ្លើងសង្គ្រាម ក្នុងរយៈពេលពេលប្រមាណជា ៣ទសវត្សរ៍ រាប់ចាប់ពីចុងទសវត្សរ៍៦០ រហូតដល់ឆ្នាំ១៩៩៨។

ក្រោយឆ្នាំ១៩៩៨ ជាពេលវេលាដែលកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ បន្ទាប់ពីនយោបាយឈ្នះឈ្នះ បានវាយផ្តួលរំលំទាំងស្រុងនូវចលនាតស៊ូរបស់ខ្មែរក្រហម។

សុខសន្តិភាពនោះហើយ ដែលបានផ្តល់ឱកាសឱ្យកម្ពុជាអភិវឌ្ឍន៍ចេញប្រទេសមានឋានៈក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទៀបដូចពេលបច្ចុប្បន្ន។

ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជា បានកសាងសេដ្ឋកិច្ចគ្រួសារ ក្រោកចេញពីភាពក្រីក្រតោកយ៉ាកពីអតីតកាល។

រយៈពេលប្រមាណ២១ឆ្នាំមកនេះ កម្ពុជា ទទួលបានការរីកចម្រើនស្ទើរគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារត្រូវបានផុសឡើងយ៉ាងព្រោងព្រាត។ ការរីកចម្រើនទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើសុខសន្តិភាពមិនត្រូវបានរក្សាទេនោះ៕

ដកស្រង់ពី៖ Fresh News