Social Network

អតីតនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី Najib Razak នឹងបន្តកាត់ទោសពីបទពុករលួយ

អតីតមេដឹកនាំដែលខូចកេរ្តិឈ្មោះរបស់ប្រទេសម៉ាឡេស៊ី គឺលោក Najib Razak នឹងបន្តចូលខ្លួនកាត់ទោស នាថ្ងៃពុធ លើបញ្ហារឿងអាស្រូវហិរញ្ញវត្ថុរាប់ពាន់លានដុល្លារ ដែលរួមចំណែកចំពោះការធ្លាក់ចុះនូវការដឹកនាំចម្រុះរយះពេលវែងរបស់លោក កាលពីឆ្នាំមុន និងបានបញ្ជូននូវរលកដ៏តក់ស្លុត នៅជុំវិញពិភពលោក។

ក្នុងអាយុ៦៥ឆ្នាំ លោក នឹងត្រូវប្រឈមមុខជាមួយការកាត់ទោសជាច្រើនជាលើកដំបូងលើការពាក់ព័ន្ធ ដែលបានចោទប្រកាន់ក្នុងការលួចមូលនិធីទ្រព្យសម្បត្តិអធិបតេយ្យ 1MDB ដែលជាយាន្តវិនិយោគទុនរបស់រដ្ឋ ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ជាតិអាស៊ីអាគ្នេយ៏មួយនេះ។

សាវនាការជនដែលល្បីឈ្មោះ ដែលមានគេរង់ចាំជាច្រើននោះ នឹងត្រូវបានស្តាប់នៅចំពោះមុខចៅក្រម Mohd Nazlan Mohd Ghazali នាម៉ោង២រសៀល ម៉ោងនៅក្នុងស្រុក។

អតីតនាយករដ្ឋមន្រ្តី និងបក្សពួកត្រូវបានចោទប្រកាន់ពីបទលួចបន្លំនូវទឹកប្រាក់រាប់ពាន់លានដុល្លារពីមូលនីធិ និងចំណាយវាលើអ្វីៗគ្រប់យ៉ាង ចាប់ពីអចលនះទ្រព្យតម្លៃថ្លៃ រហូតដល់ការងារសិល្បះ នៅក្នុងការក្លែងបន្លំ ដែលបានផ្សព្វផ្សាយជុំវិញពិភពលោក។

លោក ត្រូវបានគេរំពឹងថា នឹងឈ្នះតំណែងនាយករដ្ឋមន្រ្តីមួយអណ្ណាតិទៀតយ៉ាងងាយស្រួល កាលពីឆ្នាំមុន និងពង្រីកអំណាចរយៈពេលប្រាំមួយទសវត្សរ៍របស់ក្រុមចំរុះរបស់លោក ដោយត្រឹមតែត្រូវបានកម្ចាត់ដោយអតីតចៅហ្វាយរបស់លោក គឺលោក Mahathir Mohamad ដែលជាអ្នកធ្វើឱ្យមានកំហឹងជាសាធារណៈដល់ភាពជានាយករដ្ឋមន្ត្រី។

ក្នុងការកាត់ទោសថ្ងៃពុធនេះ លោក Najib នឹងប្រឈមនឹងការចោទប្រកាន់ចំនួន ៧ករណីពីបទពុករលួយ និងលួចបន្លំលុយដែលត្រូវចោទ លើទឹកប្រាក់ចំនួន ១០.៣លានដុល្លារ ពីធនាគារអន្តរជាតិ SRC ដែលជាអតីតអង្គភាព1MDB ។

លោក បានបដិសេធន៍គ្រប់ទង្វើធ្វើខុសទាំងអស់នោះ។ នេះបើតាមការផ្សាយ Channel News Asia នាថ្ងៃពុធ។