Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីអាហ្សង់ទីន៖ ពិភពលោកត្រូវការឲ្យរុស្ស៉ីនិងអ៊ុយក្រែន ចូលតុចរចាឡើងវិញឆាប់ៗ

  • Print

 (ប៊ុយណូស៊ែ)៖ អំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ លោក អាល់បឺតូ ហ្វឺណាន់ដេស (Alberto Fernandez) ប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីន បាននិយាយថា កិច្ចសន្ទនារវាងរុស្ស៉ី និងអ៊ុយក្រែន គួរតែរៀបចំឡើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់សង្រ្គាម។

នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មានមួយដែលបានចាក់ផ្សាយលើ YouTube របស់រដ្ឋាភិបាល លោក ហ្វឺណាន់ដេស បានគូសបញ្ជាក់ថា «ពិភពលោកបច្ចុប្បន្ននេះ មិនអាចទទួលយកបានទេក្នុងការគិតថាជម្លោះទឹកដី អាចត្រូវបានដោះស្រាយដោយមធ្យោបាយប្រដាប់អាវុធ។ យើងក៏ចង់ឲ្យសង្រ្គាមនេះបញ្ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នោះហើយជាមូលហេតុដែលខ្ញុំបានប្រាប់ លោក បៃដិន ថា ខ្ញុំគិតថាវាចាំបាច់ណាស់ សម្រាប់ភាគីនានាអង្គុយនៅតុចរចា ហើយរកដំណោះស្រាយតាមរយៈការសន្ទនា»។ លោក ហ្វឺណាន់ដេស បានបន្ថែមថា «សហគមន៍អន្តរជាតិត្រូវតែធ្វើអ្វីដែលចាំបាច់ទាំងអស់ ដើម្បីបញ្ចប់សង្រ្គាម។

បើវាអូសបន្លាយពេលកាន់តែយូរ នោះការខូចខាតនឹងកាន់តែច្រើនឡើងចំពោះសេដ្ឋកិច្ចអន្តរជាតិ ជាពិសេសដល់សេដ្ឋកិច្ចនៃអឌ្ឍគោលខាងត្បូង»។

គួរបញ្ជាក់ថា ជំនួបរវាង លោក ហ្វឺណាន់ដេស និងលោក បៃដិន ធ្វើឡើងក្នុងទីក្រុងវ៉ាស៊ីនតោន ដោយភាគីទាំងពីរក៏បានពិភាក្សា អំពីសំណើសម្រាប់កិច្ចសហប្រតិបត្តិការលើការផលិតស្បៀងអាហារ ក្នុងបរិបទនៃការព្រួយបារម្ភជាសកលអំពីសន្តិសុខស្បៀង ដោយសារតែប្រតិបត្តិការនាំចេញគ្រាប់ធញ្ញជាតិ នៅឯកំពង់ផែទីក្រុងអូដេសសា (Odessa) របស់អ៊ុយក្រែន នៅមានកម្រិត៕

ដកស្រង់ពី៖ Fresh News