Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភរិយារបស់លោក គីស៉ិដា នឹងទៅទស្សនកិច្ចនៅសេតវិមាន ដើម្បីជួបភរិយាលោក បៃដិន នៅខែមេសា

  • Print

  (តូក្យូ)៖ លោកស្រី យូកូ គីស៉ិដា (Yuko Kishida) ដែលជាភរិយារបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងខែមេសាខាងមុខនេះ ដើម្បីជួបជំទាវទី១ របស់សហរដ្ឋអាមេរិក គឺ លោកស្រី ជាល បៃដិន (Jill Biden)។

នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

ដោយដកស្រង់ប្រភពរដ្ឋាភិបាលជប៉ុន ទូរទស្សន៍ជប៉ុន TBS បានរាយការណ៍ថ្ងៃពុធនេះថា លោកស្រី យូកូ ធ្លាប់អមដំណើរស្វាមី ទៅកាន់ទីក្រុងវ៉ាស៉ីនតោន កាលពីកំលុងខែមករាដែរ ប៉ុន្តែមិនបានជួបលោកស្រី ជាល បៃដិន នៅពេលនោះឡើយ ដោយសារតែជំទាវទី១ រូបនេះកំពុងទទួលការព្យាបាល។

ប្រសិនបើមានពេល លោកស្រី យូកូ ក៏អាចជួបលោក ចូ បៃដិន ក្នុងដំណើរទស្សនកិច្ចនាពាក់កណ្តាលខែមេសាខាងមុខនេះផងដែរ។

គួរបញ្ជាក់ថា វាជាមិនមែនជារឿងធម្មតានោះទេ ដែលភរិយានាយករដ្ឋមន្ត្រីជប៉ុន ធ្វើដំណើរចេញក្រៅប្រទេសដោយខ្លួនឯង ខណៈដែលភរិយាអ្នកនយោបាយភាគច្រើនកម្រនឹងធ្វើបែបនេះណាស់៕

ដកស្រង់ពី៖ Fresh News