Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ ៣៩នាក់បានសម្លាប់ នៅក្នុងអគ្គីភ័យនៅរោងចក្រមួយក្នុងប្រទេសម៉ិកស៊ិកក្បែរព្រំដែនសហរដ្ឋអាមេរិក

  • Print

 (ម៉ិកស៉ិក)៖ មនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួសបន្ទាប់ពីអគ្គីភ័យមួយបានឆាបឆេះ នៅក្នុងមន្ទីឃុំឃាំងជនអន្តោប្រវេសន៍ នៅភាគខាងជើងប្រទេសម៉ិកស៊ិកក្បែរព្រំដែនសហរដ្ឋអាមេរិក។

នេះបើយោងតាមការចេញផ្សាយដោយ ទិភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។

អគ្គិភ័យនេះបានកើតឡើងកាលពីល្ងាចថ្ងៃចន្ទ នៅឯរោងចក្រមួយក្នុងក្រុង Ciudad Juarez តាមបណ្តោយព្រំដែនពីទីក្រុង El Paso រដ្ឋតិចសាស់។ មន្ត្រីម្នាក់បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញថា មានមនុស្សយ៉ាហោចណាស់ ៣៩នាក់បានស្លាប់នៅក្នុងអគ្គីភ័យដែលបានផ្ទុះឡើងកាលពីល្ងាចថ្ងៃចន្ទ ខណៈ ២៩នាក់ទៀតរងរបួស។

ក្រុង Ciudad Juarez គឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយសម្រាប់មនុស្សចូលសហរដ្ឋអាមេរិក។ ជម្រករបស់វាពោរពេញដោយជនចំណាកស្រុក និងជនភៀសខ្លួនដែលកំពុងរង់ចាំឱកាសឆ្លងកាត់ ឬអ្នកដែលបានស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ហើយកំពុងរង់ចាំដំណើរការនេះ៕

ដកស្រង់ពី៖ Fresh News