Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តៃវ៉ាន់ថាការចំណាយលើវិស័យយោធាឆ្នាំនេះ នឹងផ្តោតលើការត្រៀមសព្វាវុធនិងសម្ភារ សម្រាប់ករណីចិនឡោមព័ទ្ធជិតទាំងស្រុង

  • Print

 (តៃប៉ិ)៖ របាយការណ៍មួយរបស់ក្រសួងការពារជាតិតៃវ៉ាន់ បានលើកឡើងថា ការចំណាយលើវិស័យការពារជាតិរបស់តៃវ៉ាន់ក្នុងឆ្នាំនេះ នឹងផ្តោតទៅលើការត្រៀមសព្វាវុធនិងសម្ភារសម្រាប់ករណីមានការឡោមព័ទ្ធជិតទាំងស្រុងដោយចិន ក្នុងនោះរួមមានទាំងគ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង F-16 ហើយនិងការបំពេញចំនួនអាវុធនៅក្នុងស្តុកឡើងវិញ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។ ក្នុងរបាយការណ៍ស្វែងការយល់ព្រមចំពោះកញ្ចប់ថវិកាពីសភា ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ខ្លួនបានចាប់ផ្តើមពិនិត្យទៅលើធនធានឥន្ធនៈបម្រុង និងសមត្ថភាពជួសជុលបរិក្ខារយោធា តាំងតែពីឆ្នាំមុន។

ដើម្បីត្រៀមលក្ខណៈសម្រាប់ករណីអាចមាន ការឡោមព័ទ្ធជិតទាំងស្រុងដោយចិននាពេលអនាគត ការចំណាយក្នុងឆ្នាំនេះ នឹងរួមមានការស្តារស្តុកគ្រាប់កាំភ្លើងធំនិងរ៉ុក្កែតឡើងវិញ ព្រមទាំងគ្រឿងបន្លាស់របស់យន្តហោះចម្បាំង F-16 ដើម្បីពង្រឹងសមត្ថភាពបន្តការប្រយុទ្ធក្នុងពេលមានជម្លោះកើតឡើង។

ក្រសួងការពារជាតិតៃវ៉ាន់បានបន្តថា ខ្លួនក៏នឹងរួមបញ្ចូលការចំណាយជាអាទិភាព នៅក្នុងកញ្ចប់ថវិកាឆ្នាំនេះ សម្រាប់ការទិញសព្វាវុធសំខាន់ៗពីអាមេរិកផងដែរ ដូចជាប្រព័ន្ធបាញ់មីស៉ីលប្រឆាំងយន្តហោះយោធា Stinger និងប្រព័ន្ធបាញ់ផ្លោងរ៉ុក្កែត M142 HIMARS។

ក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីការវាយតម្លៃចំពោះការគំរាមកំហែងពីចិន ក្រសួងការពារជាតិតៃវ៉ាន់បានលើកឡើងថា យោធាចិនបានបន្តធ្វើប្រតិបត្តិការកងកម្លាំងចម្រុះរបស់ខ្លួន ជាមួយក្រសែភ្នែកផ្តោតទៅលើ ការព្យាយាមគ្រប់គ្រងច្រកយុទ្ធសាស្រ្តនានា ហើយទប់ស្កាត់មិនឱ្យកងកម្លាំងបរទេសធ្វើដំណើរចូលមកបាន។

គួរបញ្ជាក់ថា ចិនដែលទុកតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន បានធ្វើសមយុទ្ធយោធាយ៉ាងកក្រើកនៅជុំវិញដែនកោះនេះ កាលពីខែសីហា ឆ្នាំ២០២២ ដោយបានបាញ់ស្រោចមីស៉ីលហោះរំលងតៃវ៉ាន់ ហើយប្រកាសបង្កើតតំបន់គ្មានការហោះហើរ និងការធ្វើនាវាចរណ៍ថែមទៀត ក្នុងសេណារីយ៉ូមួយនៃរបៀបដែលខ្លួននឹងព្យាយាមកាត់ផ្តាច់តៃវ៉ាន់ ក្នុងពេលមានសង្រ្គាម៕

ដកស្រង់ពី៖ Fresh News