Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្រ្តីអង់គ្លេស លោក ស៊ូណាក់ ប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិ

  • Print

 (ឡុងដ៏)៖ នាយករដ្ឋមន្ត្រី លោក រីស៉ី ស៊ូណាក់ (Rishi Sunak) នឹងបង្កើនកញ្ចប់ថវិការបន្ថែមចំនួន ៥ពាន់លានផោន ឬស្មើនឹង ៦ពាន់លានដុល្លារ ដើម្បីបំពេញស្តុកគ្រាប់រំសេវ និងដើម្បីទ្រទ្រង់ដំណាក់កាលបន្ទាប់ នៃកិច្ចព្រមព្រៀងនាវាមុជទឹកជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលជាផ្នែកមួយនៃធ្វើបច្ចុប្បន្នភាពលើក្របខណ្ឌគោលនយោបាយការបរទេស របស់ចក្រភពអង់គ្លេស។

នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ស៊ូណាក់ បានគូសបញ្ជាក់ថា «នៅពេលដែលពិភពលោកកាន់តែប្រែប្រួល ហើយការប្រកួតប្រជែងរវាងប្រទេសនានាកាន់តែមានភាពតានតឹង ចក្រភពអង់គ្លេសត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីឈរជើងឲ្យបានរឹងមាំ។

យើងនឹងពង្រឹងសមត្ថភាពការពារជាតិរបស់យើង រាប់ចាប់តាំងពីវិស័យសន្តិសុខសេដ្ឋកិច្ច រហូតដល់ខ្សែចង្វាក់ផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យា និងជំនាញចារកម្ម ដើម្បីធានាថា យើងនឹងមិនងាយរងគ្រោះពីសកម្មភាពមិនល្អដ៏ទៃទៀត»។

ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងថា រដ្ឋមន្ត្រី លោក ប៊ិន វ៉ាឡេស (Ben Wallace) មានការសាទរចំពោះដំណោះស្រាយនេះ ជាពិសេសនៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចដ៏លំបាក។ ការប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិនេះ បានធ្វើឡើងស្របគ្នានឹងដំណើរទស្សនកិច្ចរបស់លោក ស៊ូណាក់ ទៅកាន់ទីក្រុងសាន់ឌី យ៉ាហ្គោ (San Diego) សម្រាប់កិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយ ហៅថា AUKUS ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី។

គួរបញ្ជាក់ថា ខណៈដែលរដ្ឋាភិបាលរបស់លោក ស៊ូណាក់ បានប្រកាសពីបច្ចុប្បន្នភាពនៃគោលនយោបាយសន្តិសុខជាតិ និងអន្តរជាតិរបស់ចក្រភពអង់គ្លេស គេរំពឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ ក៏នឹងកំណត់ «មហិច្ឆតា» ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិឲ្យដល់ ២.៥% នៃផលិតផលក្នុងស្រុកសរុប ក្នុងរយៈពេលវែងខាងមុខ អំឡុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នេះផងដែរ៕

ដកស្រង់ពី៖ Fresh News