Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តៃវ៉ាន់ថាទាហានដែលបាត់ខ្លួនកាលពីសប្តាហ៍មុន ត្រូវបានរកឃើញនៅចិន

  • Print

(តៃប៉ិ)៖ មន្រ្តីជាន់ខ្ពស់តៃវ៉ាន់មួយរូបនៅថ្ងៃចន្ទនេះបានឱ្យដឹងថា ទាហានតៃវ៉ាន់ម្នាក់ឈរជើងនៅកូនកោះមួយ ក្បែរនឹងឆ្នេររបស់ចិន ដែលបានបាត់ខ្លួនកាលពីសប្តាហ៍មុន គឺត្រូវបានរកឃើញនៅក្នុងប្រទេសចិន ខណៈឧប្បត្តិហេតុនេះបានកើតឡើង ចំពេលស្ថានការណ៍តំបន់ច្រកសមុទ្រតៃវ៉ាន់ កំពុងមានភាពតានតឹង។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។ ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ពលទាហានខាងលើ មិនបានរាយការណ៍ឆ្លើយតប កំលុងការពិនិត្យវត្តមាននៅលើកូនកោះ អឺតាន (Erdan) ដែលជាផ្នែកនៃទីប្រជុំកោះគីនមិន (Kinmen) គ្រប់គ្រងដោយតៃវ៉ាន់ ដែលនៅកៀកទីក្រុងសៀមិន (Xiamen) របស់ចិន។

ដោយឡែក ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃចន្ទនេះ លោក ជីវ តៃសាន (Chiu Tai San) ប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់តៃវ៉ាន់ បាននិយាយថា យោធិនរូបនោះគឺស្ថិតនៅក្នុងប្រទេសចិន។

ក្នុងរយៈពេលប្រមាណជា៣ឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងដែលចាត់ទុកតៃវ៉ាន់ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ប្រទេសចិន បានបង្កើនការដាក់សម្ពាធផ្នែកនយោបាយនិងយោធាយ៉ាងខ្លាំង ដើម្បីបង្ខំឱ្យទីក្រុងតៃប៉ិទទួលយក ការអះអាងអធិបតេយ្យរបស់ចិនមកលើដែនកោះនេះ។

កាលពីអំលុងសម័យសង្រ្គាមត្រជាក់ ពួកអ្នករត់ចោលស្រុកនៃភាគីទាំងពីរ គឺពេលខ្លះបាននាំគ្នាហែលឆ្លងផ្ទៃទឹករវាងចិននិងទីប្រជុំគីនមិន។ នៅចំណុចកៀកបំផុត ទីប្រជុំកោះនេះមានចម្ងាយខ្ទង់ ៣គីឡូម៉ែត្រប៉ុណ្ណោះពីដែនដីដែលចិនគ្រប់គ្រង។

គួរបញ្ជាក់ថា តៃវ៉ាន់បានគ្រប់គ្រងគីនមិន ព្រមទាំងទីប្រជុំកោះមួយទៀត ឈ្មោះថា ម៉ាត់ស៊ូ (Matsu) ចាប់តាំងពីរដ្ឋាភិបាលលោក ចាង ខៃជៀក (Chiang Kai Shek) បានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់កាលពីឆ្នាំ១៩៤៩ ក្រោយចាញ់សង្រ្គាមស៉ីវិល ជាមួយគណបក្សកុម្មុយនិស្ត ដែលបច្ចុប្បន្នជាអ្នកគ្រប់គ្រងប្រទេសចិន៕

ដកស្រង់ពី៖ Fresh News