Social Network

ប្រធានស្ថានីយរថភ្លើងរបស់ប្រទេសក្រិក ត្រូវឃុំខ្លួន ដើម្បីរង់ចាំការកាត់ក្តី ក្រោយពីមានគ្រោះថ្នាក់រថភ្លើងបុកគ្នាស្លាប់មនុស្ស ៥៧នាក់

ប្រធានស្ថានីយរថភ្លើងក្នុងទីក្រុង Larissa របស់ប្រទេសក្រិក ត្រូវបានឃុំខ្លួនកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដើម្បីរង់ចាំការកាត់ក្តីលើការចោទប្រកាន់ពាក់ព័ន្ធនឹងគ្រោះថ្នាក់រថភ្លើងបុកគ្នា រួចក្រឡាប់ធ្លាក់ចេញពីផ្លូវ ដែលបានបង្កឲ្យមានមនុស្សស្លាប់ច្រើនបំផុតក្នុងកំណត់ត្រារបស់ប្រទេស។

ប្រធានស្ថានីយរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែមីនា តែប៉ុន្មានម៉ោង បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរជាង ៣៥០នាក់ បានបុកគ្នាជាមួយរថភ្លើងដឹកទំនិញមួយគ្រឿងទៀត នៅក្បែរទីក្រុងឡារីសសា ដែលស្ថិតនៅភាគកណ្តាលប្រទេសក្រិក ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៧នាក់ និងរងរបួសជាច្រើននាក់។

ការចោទប្រកាន់ពីបទឧក្រិដ្ឋ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍លើបុរសអាយុ ៥៩ឆ្នាំ ដែលមិនអាចបញ្ចេញឈ្មោះបាននៅក្រោមច្បាប់ក្រិក ពីការរំខានដល់ការដឹកជញ្ជូន និងធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិត។

សូមបញ្ជាក់ថា ក្រុមសហជីពផ្លូវដែកនៅក្នុងប្រទេសក្រិក បានត្អូញត្អែរជាយូរមកហើយអំពីស្តង់ដាសុវត្ថិភាពផ្លូវដែក ដែលមានភាពរអិល ងាយធ្វើឲ្យអ្នកដំណើរ ក៏ដូចជាកម្មករប្រឈមចំពោះហានិភ័យ នេះបើតាមការផ្សាយរបស់ AFP ។