Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាល្លឺម៉ង់ ដាក់សំណើបញ្ជាទិញកាំភ្លើងធំ howitzer លឿនជាងផែនការគ្រោងទុក (Video inside)

  • Print

(បែរឡាំង)៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ពីទូរូស (Boris Pistorius) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅបាននិយាយថា ទីក្រុងបែរឡាំងនឹងអាចសម្រេចបាននូវការបំពេញស្តុកកាំភ្លើងធំ howitzers របស់ខ្លួន ក្រោយពីបានបញ្ជូនទៅអ៊ុយក្រែន ដោយរំពឹងថាសំណើនេះត្រូវចុះហត្ថលេខានៅចុងខែមីនា ពោលគឺប៉ុន្មានខែមុនការគ្រោងទុក។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក ពីទូរូស បានប្រាប់ទូរទស្សន៍ ARD របស់អាល្លឺម៉ង់ យ៉ាងដូច្នេះថា «ប្រសិនបើអ្វីៗដំណើរការល្អ កិច្ចសន្យាផ្តល់កាំភ្លើងធំ howitzers នឹងត្រូវចុះហត្ថលេខានៅចុងខែខាងមីនា ខាងមុខនេះ»។

យ៉ាងនេះក្តី លោក ពីទូរូស ដែលបានចូលកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ កាលពីខែមករា មិនបានបញ្ជាក់ពីចំនួនអាវុធដែលនឹងត្រូវបញ្ជាទិញនោះទេ ប៉ុន្តែយោធាអាល្លឺម៉ង់កាលពីឆ្នាំ២០២២ បានផ្តល់កាំភ្លើងធំ howitzers ចំនួន ១៤គ្រឿងដែលផលិតដោយក្រុមហ៊ុន Krauss-Maffei Wegmann ទៅកាន់ទីក្រុងកៀវ។

គួរបញ្ជាក់ថា អតីតរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ គ្រោងនឹងលើកសំណើបញ្ជាទិញកាំភ្លើងធំ howitzers ដាក់ជូនសភាអនុម័តនៅពាក់កណ្តាលឆ្នាំ២០២៣៕

ដកស្រង់ពី៖ Fresh News