Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ចូ បៃដិន ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង ក្រោយមានការបាញ់ប្រហារចំថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក

  • Print

 (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះការកើតឡើងនូវអំពើហិង្សាដោយកាំភ្លើង កំលុងក្បួន ព្យុហយាត្រា នៅថ្ងៃបុណ្យឯករាជ្យជាតិ ដែលបណ្តាលឲ្យមនុស្សចំនួន ៦នាក់បាត់បង់ជីវិត និង២៦នាក់រងរបួស។

នេះបើយោងតាមការដកស្រង់ ផ្សាយចេញពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បានគូសបញ្ជាក់ថាលោកកំពុងទាក់ទងអាជ្ញាធរក្នុងតំបន់ ដើម្បីផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។

លោក បៃដិន បានបន្ថែមដូច្នេះថា «ថ្មីៗនេះខ្ញុំបានចុះហត្ថលេខាលើច្បាប់កំណែទម្រង់ស្តីពីកាំភ្លើងដ៏សំខាន់មួយ ដែលរួមបញ្ចូលទាំងសកម្មភាពអនុវត្តច្បាប់ និងការជួយសង្រ្គោះអាយុជីវិតមនុស្ស។ ប៉ុន្តែមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ ហើយខ្ញុំនឹងមិនបោះបង់ការប្រយុទ្ធប្រឆាំងនឹងការរាលដាល នៃអំពើហិង្សាដោយកាំភ្លើងឡើយ»។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារសំដៅទៅលើក្បួនព្យុហយាត្រា ចេញពីដំបូលអគារពាណិជ្ជកម្មមួយកន្លែងនៅវេលាម៉ោង ប្រហែល ១០៖១៥ នាទីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ធ្វើឱ្យមនុស្សម្នាភ័យស្លន់ស្លោ។

សមត្ថកិច្ចបានបញ្ជាក់ថាមនុស្ស៥នាក់បានស្លាប់ នៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះទី៦ បានស្លាប់នៅមន្ទីរពេទ្យ រីឯជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ៕

ដកស្រង់ពី៖ Fresh News