Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង អនុម័តវ៉ាក់សាំង COVID-19 ផលិតក្នុងស្រុកលើកដំបូង

  • Print

 អាជ្ញាធរកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធ (29 មិថុនា) ថា ប្រទេសខ្លួន បានអនុម័តវ៉ាក់សាំង COVID-19 ដែលផលិតក្នុងស្រុកជាលើកដំបូង ដែលផលិតដោយក្រុមហ៊ុន SK bioscience សម្រាប់ការប្រើប្រាស់ជាសាធារណៈ បន្ទាប់ពីទិន្នន័យគ្លីនិកវិជ្ជមាន។

យោងតាមក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថ បានឱ្យដឹងថា វ៉ាក់សាំង SKYCovione ត្រូវបានអនុញ្ញាតសម្រាប់ការចាក់ពីរដូសលើមនុស្ស ដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ជាមួយនឹងគម្លាតចាក់វ៉ាក់សាំងរយៈពេល 4 សប្តាហ៍ពីគ្នា។

ក្រុមហ៊ុន SK bioscience បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការសាកល្បងគ្លីនិកដំណាក់កាលទី III លើមនុស្សពេញវ័យ 4,037 នាក់ វ៉ាក់សាំង SKYCovione បានបង្កើតការឆ្លើយតបនៃអង្គបដិប្រាណប្រឆាំងនឹងមេរោគ SARS-CoV-2។

គេនៅមិនទាន់ដឹងថា វាមានប្រសិទ្ធភាពកម្រិតណាប្រឆាំងនឹង Omicron និងវ៉ារ្យ៉ង់ COVID-19 ផ្សេងទៀតទេ។ វ៉ាក់សាំងនេះ ត្រូវបានបង្កើតឡើងរួមគ្នាដោយវិទ្យាស្ថានស្រាវជ្រាវប្រូតេអ៊ីន នៃសាកលវិទ្យាល័យវ៉ាស៊ីនតោន ដោយមានការគាំទ្រពីក្រុមហ៊ុនផលិតថ្នាំសកលលោក GlaxoSmithKline (GSK)។

ក្រុមហ៊ុន SK bioscience នឹងស្វែងរកការអនុញ្ញាតសម្រាប់ការចែកចាយវ៉ាក់សាំង SKYCovione នៅក្នុងប្រទេសផ្សេងទៀត និងតាមរយៈយន្តការចែករំលែកវ៉ាក់សាំងសកល COVAX និងសម្រាប់ការចុះបញ្ជីការប្រើប្រាស់បន្ទាន់នៅអង្គការសុខភាពពិភពលោក។

ក្រុមហ៊ុន SK bioscience ឥឡូវនេះ កំពុងរកមើលការប្រើប្រាស់ដែលអាចធ្វើទៅបានសម្រាប់ដូសជំរុញ និងរៀបចំផែនការសាកល្បងលើក្មេងជំទង់ និងកុមារ។ ជិត 87% នៃចំនួនប្រជាជន 52 លាននាក់របស់កូរ៉េខាងត្បូង ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយ 65% ក៏បានចាក់វ៉ាក់សាំងផងដែរ នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារគ្រប់គ្រងនិងការពារជំងឺកូរ៉េ នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃពុធ។