Social Network

សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ប្រកាសភាពជាដៃគូសន្តិសុខថ្មី

 សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសកាលពីថ្ងៃពុធពីការបង្កើតភាពជាដៃគូសន្តិសុខត្រីភាគីថ្មីមួយ។

ប្រធានាធិបតីអាមេរិក Joe Biden នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson និងនាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Morrison បានធ្វើសេចក្តីប្រកាសនេះនៅក្នុងព្រឹត្តិការណ៍ជំនួបតាមវីដេអូ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋាភិបាលប្រទេសទាំងបី បាននិយាយថា ភាពជាដៃគូដែលមានឈ្មោះថា “AUKUS” នឹងជួយ “បង្កើនកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើសមត្ថភាពសន្តិសុខ និងការពារជាតិ” ។

គំនិតផ្តួចផ្តើមដំបូងក្រោម AUKUS នឹងត្រូវបញ្ជូនកងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់ប្រទេសអូស្រ្តាលី ហើយប្រទេសទាំងបី នឹងចំណាយពេលយ៉ាងតិច ១៨ ខែ ដើម្បីពិភាក្សាអំពីសមត្ថភាពយាន្តនេះ។

លោក Morrison បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា ប្រទេសអូស្ត្រាលី មានបំណងសាងសង់នាវាមុជទឹកនៅទីក្រុង Adelaide ដែលជាទីក្រុងឆ្នេរសមុទ្រនៅភាគខាងត្បូងប្រទេស ដោយសហការជាមួយអង់គ្លេស និងសហរដ្ឋអាមេរិក។

លោក ថា “អូស្ត្រាលី មិនមែនស្វែងរកការទទួលបានអាវុធនុយក្លេអ៊ែរ ឬបង្កើតសមត្ថភាពនុយក្លេអ៊ែរស៊ីវិលទេ” ដោយប្តេជ្ញាបំពេញរាល់កាតព្វកិច្ច មិនរីកសាយអាវុធនុយក្លេអ៊ែរទាំងអស់របស់ខ្លួន។ លោក Biden និងលោក Johnson បាននិយាយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលអូស្រ្តាលី ចង់ទទួលបាន គឺមានបំពាក់អាវុធតាមអនុសញ្ញា ដោយកត់សម្គាល់ថាប្រទេសរបស់ពួកគេ ក៏នឹងស្របតាមកាតព្វកិច្ចមិនរីកសាយរបស់ពួកគេផងដែរ។

មន្រ្តីរដ្ឋបាលជាន់ខ្ពស់ម្នាក់ បានប្រាប់អ្នកយកព័ត៌មានថា AUKUS“មិនមានបំណង ឬអំពីប្រទេសណាមួយឡើយ” ដោយអះអាងថា វា សំដៅលើការធ្វើអោយប្រសើរនូវផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់យើង ការរក្សាសណ្តាប់ធ្នាប់តាមច្បាប់អន្តរជាតិ និងការជំរុញសន្តិភាពនិងស្ថិរភាពនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ. ម្សិលមិញ។