Social Network

សវនាការបត្យាប័នរបស់ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ចាប់ផ្តើមនៅក្នុងទីក្រុង Vancouver កាណាដា

សវនាការធ្វើបត្យាប័នប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei របស់ប្រទេសចិន គឺលោកស្រី Meng Wanzhou បានចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ នៅឯតុលាការកំពូល អង់គ្លេសកូឡុំប៊ី។

លោកស្រីម៉េង ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិ Vancouver តាមសំណើររបស់សហរដ្ឋអាមេរិក ដែលកំពុងស្វែងរកការធ្វើបត្យាប័នលោកស្រី ពីបទឆបោក។

ទាំងរូបលោកស្រីម៉េង និងក្រុមហ៊ុន Huawei បានបដិសេធម្តងហើយម្តងទៀត នូវរាល់ការធ្វើខុសណាមួយ។

ភាគីចិន បានចង្អុលបង្ហាញថា អ្វីដែលកាណាដា និងសហរដ្ឋអាមេរិកបានធ្វើក្នុងករណីលោកស្រីម៉េង ចាត់ទុកជាការឃុំឃាំងតាមអំពើចិត្តនិងជាការរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិន នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ។