Social Network

សហរដ្ឋអាមេរិក៖ ស្ត្រីវ័យ១៨ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយគំរាមបាញ់សម្លាប់មនុស្ស៤០០នាក់ នៅឯសាលារៀនមួយកន្លែង

(វ៉ាស៊ីនតោន)៖ ស្ត្រីវ័យក្មេងម្នាក់ នៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក ត្រូវបានប៉ូលិសចាប់ខ្លួនក្នុង សប្ដាហ៍នេះជាមួយកាំភ្លើង មួយដើម បន្ទាប់ពីរូបនាង បានគំរាមបាញ់មនុស្ ស៤០០នាក់ នៅឯសាលារៀន មួយកន្លែងទុកជាការកម្សាន្ត។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ Alexis Wilson មានអាយុ១៨ឆ្នាំ បានប្រាប់មិត្តរួមការងារ នៅឯហាងភីហ្សាមួយ ក្នុងតំបន់ថារូបនាងបាន ទិញកាំភ្លើង AK-47 មួយដើម ហើយមិត្តរួមការងារ ទាំងពីរនេះឯង ដែលបានរាយការណ៍ប្រាប់ប៉ូលិសថា Wilson បានបង្ហាញពីរូបភាពកាន់កំាភ្លើង និងនិយាយថា នាងចង់បាញ់សម្លាប់ មនុស្សជាង ៤០០នាក់ នៅឯអតីតសាលារៀន របស់នាងនៅក្នុងទីក្រុង McAlester។

ប៉ុន្តែ Wilson មិនបញ្ជាក់ថាតើហេតុអ្វី បានជានាងចង់បាញ់សម្លាប់ មនុស្សទាំងនេះទេ ខណៈសេចក្ដីរាយការណ៍ខ្លះ អះអាងថាក្មេងស្រី្តជំទន់ រូបនេះធ្លាប់ត្រូវគេធ្វើបាបនៅសាលារៀន។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងតំបន់ Alexis Wilson ត្រូវបានចោទប្រកាន់ពីបទគំរាម ប្រព្រឹត្តអំពើភេរវកម្ ម ហើយបើសិនជាគេរកឃើញ ទោសកំហុសមែន នោះនាងអាចនឹងជាប់ពន្ធនាគារ ១០ឆ្នាំ៕

ដកស្រង់ពី៖ Fresh News