Social Network

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមេសា...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយគ្មាន (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែមេសា...

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៧ ខែមេសា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។

Read more: EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៧...

គ.ជ.ប បង្ហាញលទ្ធផលការចុះកម្មសិក្សារបស់និសិ្សត ១១រូប មកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅទីស្តីការ គ.ជ.ប

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាព្រឹកថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានទទួលជួបនិសិ្សតចំនួន ១១រូប ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ ជា ធីរិទ្ធ មកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

Read more: គ.ជ.ប បង្ហាញលទ្ធផលការចុះកម្មសិក្សារបស់និសិ្សត ១១រូប...

«កំពង់ស្ពឺសង្ក្រាន្ត» នៅខេត្តកំពង់ស្ពឺ មានពិធីប្រណាំងរទេះសាឡីគោលឿន រកជើងឯកប្រចាំឆ្នាំ២០២៤

(កំពង់ស្ពឺ)៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស ២០២៤ ផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ដោយមានការសហការរៀបចំពី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត នឹងរៀបចំ «កំពង់ស្ពឺសង្ក្រាន្ត» ឆ្នាំ២០២៤ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

Read more: «កំពង់ស្ពឺសង្ក្រាន្ត» នៅខេត្តកំពង់ស្ពឺ មានពិធីប្រណាំងរទេះសាឡីគោលឿន...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

ក្រសួងព័ត៌មាន នឹងសម្របសម្រួលសន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ «ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ»

(ភ្នំពេញ)៖ ក្រសួងព័ត៌មាននឹងសម្របសម្រួលសន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ «ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ» ដែលស្រាវជ្រាវ និងសរសេរដោយលោក រ៉ាអ៊ូល ម៉ាក ជេណា (Raoul M. JENNAR) នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៩៖៣០នាទីព្រឹក នៅទីស្ដីការក្រសួងព័ត៌មានផ្ទាល់។

Read more: ក្រសួងព័ត៌មាន នឹងសម្របសម្រួលសន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ...

អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ម្សិលមិញមានពលរដ្ឋខ្មែរចូលប្រទេស តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ២៧,៩៤៦នាក់

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរ បានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ២៧,៩៤៦នាក់។

Read more: អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ម្សិលមិញមានពលរដ្ឋខ្មែរចូលប្រទេស...

សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសចិនតៃវ៉ាន់២នាក់ ករណីជួញដូរគ្រឿងញៀនជិត៨០០គីឡូក្រាមម្នាក់ៗ២០ឆ្នាំ

(ភ្នំពេញ)៖ សាលាដំបូរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការសម្រេចផ្ដន្ទាទោសជនជាតិចិនតៃវ៉ាន់ ចំនួន២នាក់ ដោយដាក់ពន្ធនាគារម្នាក់២០ឆ្នាំ ករណីជួញដូរគ្រឿងញៀនជិត៨០០គីឡូក្រាម។

Read more: សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសចិនតៃវ៉ាន់២នាក់...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាស នៅក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែមេសា...

រដ្ឋបាលខេត្តព្រះវិហារ៖ ពុំមានរកឃើញប្រជាពលរដ្ឋ និងកុមារតូចៗណាម្នាក់ រត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃ ហើយធ្លាក់ខ្លួនឈឺ ដូចការផ្សព្វផ្សាយព័ត៌មាននោះឡើយ

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបញ្ជាក់ថា អាជ្ញាធរពុំមានរកឃើញប្រជាពលរដ្ឋ និងកុមារតូចៗណាម្នាក់ រត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃ ហើយធ្លាក់ខ្លួនឈឺ ដូចការផ្សព្វផ្សាយរបស់ព័ត៌មានមួយចំនួននោះឡើយ។

Read more: រដ្ឋបាលខេត្តព្រះវិហារ៖ ពុំមានរកឃើញប្រជាពលរដ្ឋ និងកុមារតូចៗណាម្នាក់...

ខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ «សៀមរាបសង្ក្រាន្ត» រយៈពេល ៤ថ្ងៃ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប និងនៅសងខាងដងស្ទឹងសៀមរាប

(សៀមរាប)៖ រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “សៀមរាបសង្ក្រាន្ត” ព.ស២៥៦៧-២៥៦៨ គ.ស២០២៤រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប និងនៅសងខាងដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់។

Read more: ខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ «សៀមរាបសង្ក្រាន្ត»...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលា «តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិសម្រាប់រដ្ឋបាលរាជធានី-ខេត្ត»

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលា «តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិសម្រាប់រដ្ឋបាលរាជធានី-ខេត្ត» ក្រោមអធិបតី លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួល កិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

Read more: ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលា «តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន...

ក្រសួងយុត្តិធម៌ បង្ហាញលទ្ធផលមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញលទ្ធផលមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត។

Read more: ក្រសួងយុត្តិធម៌ បង្ហាញលទ្ធផលមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌...

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

Read more: ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែមេសា...

រសៀលនេះ គ.ជ.ប នឹងពិនិត្យទំហំ Logo និងឈ្មោះបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យសញ្ញាសម្គាល់ Logo និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

Read more: រសៀលនេះ គ.ជ.ប នឹងពិនិត្យទំហំ Logo និងឈ្មោះបក្សនយោបាយជាអក្សរពេញ អក្សរកាត់...

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ (Video inside)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមេសាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយក៏មិនមានដែរ។

Read more: TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ...

រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងស្ដីពីការគ្រប់គ្រងដីអាងមេទឹកភ្ទា ស្ថិតក្នុងភូមិសាស្ត ឃុំខ្ចៅ និងឃុំរាយប៉ាយ ស្រុកកងមាស

(កំពង់ចាម)៖ ថ្មីៗនេះ មានបាតុភាពកើតឡើងនូវទំនាស់ក្នុងចំណោមប្រជាពលរដ្ឋមួយចំនួន ក្នុងឃុំខ្ចៅ និងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម លើករណីនៃការទន្ទ្រានប្រើប្រាស់ដី និងទឹកក្នុងអាងមេទឹកភ្ន ដែលបណ្តាលមកពីប្រជាពលរដ្ឋបានទន្ទ្រានប្រើប្រាស់អាស្រ័យ៍ផលដីក្នុងអាងមេទឹកភ្ទា តាំងពីក្រោយ ឆ្នាំ១៩៧៩ ហើយចេះតែរីករាលដាល នឹងមានករណីលក់-ទិញបន្តគ្នាថែមទៀតផង។

Read more: រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងស្ដីពីការគ្រប់គ្រងដីអាងមេទឹកភ្ទា...

រដ្ឋបាលខេត្តឧត្តរមានជ័យរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តឧត្តរមានជ័យ» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍«សង្ក្រានឧត្តរមានជ័យ»ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណសួនច្បារផ្លូវភ្លោះ មាត់បឹងស្នោរ មុខសាលាខេត្ត ព្រមទាំងចាត់តាំងឱ្យមានការរៀបចំកម្មវិធីកំសាន្តនានាតាមបណ្តាទីតាំងរមណីយដ្ឋាន បូជនីយដ្ឋាន និងវត្តអារ៉ាមនានានៅតាម ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ។

Read more: រដ្ឋបាលខេត្តឧត្តរមានជ័យរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តឧត្តរមានជ័យ»...