Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីបំភ្លឺពាក់ព័ន្ធការបញ្ចេញមតិផ្សេងៗជុំវិញរូបសំណាក «ហ្លួងព្រះស្ដេចកន»

  • Print

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសេចក្តីប្រកាសព័ត៌មានថា នាពេលថ្មីៗនេះ មានអ្នកប្រើប្រាស់ព័ត៌មានក្នុងបណ្តាញសង្គមបានបញ្ចេញមតិផ្សេងៗ គ្នាជុំវិញរូបសំណាក «ហ្លួងព្រះស្ដេចកន» គង់លើសេះបែរ ទៅទិសខាងលិច ថ្លែង ស បី ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បាននិងកំពុងសាងសង់រង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ (PK 157+20) នៅចំណុចប្រសព្វផ្លូវប្រភេទ «ក» បំបែកចូលតំបន់បុរី។

ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមបំភ្លឺថា ដោយផ្អែកតាមតឹកតាងប្រវត្តិសាស្ត្រខ្មែរ តាំងពីចុងសតវត្សទី១៥ និងដើមសតវត្សទី១៦ រហូតដល់ក្នុងរជ្ជកាលព្រះបាទ ស្រីជេដ្ឋាធិរាជរាមាធិបតី ហៅថា «ហ្លួងព្រះស្ដេចកន» (១៤៨៣-១៥២៥) គឺជារាជាមុនដំបូងគេបង្អស់ ដែលបានបោះពុម្ពរូបិយវត្ថុជាតិ (ប្រាក់ស្លឹងរូបនាគ) ដើម្បីជានិមិត្តរូបនៃសុខសន្តិភាព ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងតំណាងឱ្យអរិយធម៌ វប្បធម៌ថ្កើងថ្កានក្នុងតំបន់ត្បូងឃ្មុំ នៃរជ្ជកាលក្សត្រអង្គនេះ និងត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើប្រាស់ជាផ្លូវការជានិមិត្តសញ្ញាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។

ក្នុងន័យនេះ ដើម្បីរក្សាកេរដំណែលរូបិយវត្ថុជាតិនាសម័យនោះដែលជាសត្យានុម័ត នៃសុខសន្តិភាព វឌ្ឍនភាពសេដ្ឋកិច្ច-សង្គម រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់មន្ទីរពាក់ព័ន្ធដែលមានជំនាញខាងប្រវត្តិសាស្ត្រខ្មែរ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ឈ្វេងយល់យ៉ាងហ្មត់ចត់ អំពីប្រវត្តិរបស់ ហ្លួងព្រះស្ដេចកន តាមរយៈឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនយ៉ាងប្រក្សត្យ ផ្សាភ្ជាប់ជាមួយទីតាំងជាក់ស្ដែង (រូបសំណាកហ្លួងព្រះស្ដេចកន នៅវត្តអង្គរក្នុង) រួចមកទើបសម្រេចសាងសង់រង្វង់មូលនៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ (PK 57+210) នៅចំណុចប្រសព្វផ្លូវប្រភេទ «ក» បំបែកចូលតំប៉ន់បុរីរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយកំណត់យករូបសំណាក ហ្លួងព្រះស្តេចកន គង់លើសេះបែរទៅទិសខាងលិច ថ្លែង ស បី មានទម្ងន់ ១០តោន កម្ពស់១១.៣៤ម៉ែត្រ តាមរចនាបថដើមទាំងស្រុង នៃរូបសំណាក ហ្លួងព្រះស្ដេចកន ដែលតម្កល់នៅក្នុងវត្តអង្គរ ក្នុងស្ថិតនៅភូមិអង្គរក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

រដ្ឋបាលខេត្តត្បូងឃ្មុំ សូមថ្លែងអំណរគុណចំពោះម្ចាស់គណនីបណ្ដាញសង្គមទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ តាមដាន និងផ្តល់នូវរាល់ព័ត៌មានទាំងឡាយណា ព្រមទាំងបានផ្សព្វផ្សាយព័ត៌មាននានា អំពីសម័ទ្ធផលថ្មីៗ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានជាបន្តបន្ទាប់ និងសំណើ សំណូមពរផ្សេងៗ ដើម្បីរកដំណោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពសម្រាប់បម្រើឱ្យឧត្តមប្រយោជន៍សាធារណៈ៕

ដកស្រង់ពី៖Fresh New