Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប ណែនាំពីការបិទផ្សាយបញ្ជីបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលបោះឆ្នោតនីមួយៗ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

  • Print

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្ដីណែនាំ ស្ដីពី ការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលបោះឆ្នោតនីមួយៗ និងការដាក់ ការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយសង្កេតមើលតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

គ.ជ.ប ជម្រាបជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងគណបក្សនយោបាយ ជ្រាបថា បន្ទាប់ពីបានទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នៃគណបក្សនយោបាយ និងក្រោយពីបានចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោតរួចហើយ គ.ជ.ប សូមធ្វើការណែនាំដល់ គធ.ខប និងគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការទាំងអស់អំពីការងារមួយចំនួន ដែលត្រូវអនុវត្ត ដូចតទៅ៖

ទី១៖ ការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការតាមមណ្ឌលបោះឆ្នោតនីមួយៗ

*គធ.ខប ត្រូវថតចម្លងនូវបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការតាមលំដាប់លេខរៀង និងតាមមណ្ឌលបោះឆ្នោតនីមួយៗ ដើម្បីបិទផ្សាយក្នុងមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌពាក់ព័ន្ធតាមគោលដៅ ដូចខាងក្រោម ៖

-បិទផ្សាយនៅលេខាធិការដ្ឋាននៃ គធ.ខប ១ច្បាប់

-បិទផ្សាយនៅតាមសាលារាជធានី ខេត្ត ១ច្បាប់

-បិទផ្សាយនៅតាមសាលាក្រុង ស្រុក ខណ្ឌ ១ច្បាប់

*គធ.ខប ត្រូវចាត់ចែងបិទផ្សាយក្នុងរយៈពេលយ៉ាងតិច ៤៥ថ្ងៃ មុនថ្ងៃបោះឆ្នោត គឺត្រូវរៀបចំបិទផ្សាយបន្ទាប់ពីបានចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោតរួចហើយ ដោយមិនត្រូវឱ្យហួសថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឡើយ

- គធ.ខប ត្រូវចាត់ចែងជូនដំណឹងអំពីកាលបរិច្ឆេទជាក់ស្តែងនៃការបិទផ្សាយនេះឱ្យបានទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្នុងរាជធានី ខេត្តរបស់ខ្លួន។

ទី២៖ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសង្កេតមើលតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត

*គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន ២រូប ភ្នាក់ងារពេញសិទ្ធិ ១រូប និងភ្នាក់ងារបម្រុង ១រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនៃក្រុង ស្រុក ខណ្ឌ ដែលខ្លួនឈរឈ្មោះបោះឆ្នោត

*កាលបរិច្ឆេទការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយមានរយៈពេលយ៉ាងយូរ ៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការ ដូចមានចែងក្នុងចំណុច ១ ខាងលើ

*គណបក្សនយោបាយ ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅ គធ.ខប រៀងរាល់ម៉ោងធ្វើការពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:៣០នាទី។

គ.ជ.ប សង្ឃឹមទុកជាមុនថា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងភាគីពាក់ព័ន្ធទាំងអស់នឹងយកចិត្តទុកដាក់សហការឱ្យបានល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕

ដកស្រង់ពី៖Fresh New