Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសលេខ Hotline ដល់សាធារណជន ក្នុងករណីមានការសង្ស័យ ឬចាញ់បោកការវិនិយោគតាមអនឡាញ

  • Print

ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីថ្លែងការណ៍រួមពាក់ព័ន្ធនឹងការបោកប្រាស់របស់ក្រុមទុច្ចរិតមួយចំនួន ដែលបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋចូលរួមការវិនិយោគតាមអនឡាញ ឬការធ្វើប្រតិបត្តិការជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដោយសន្យាថានឹងផ្ដល់ប្រាក់ចំណេញច្រើនខុសប្រក្រតី។

សេចក្ដីថ្លែងការណ៍រួមបានបញ្ជាក់ថា «សកម្មភាពទាំងនេះ ពុំមានការអនុញ្ញាពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ»។

និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានប្រកាសពីគេហទំព័រផ្លូវការ https://hotline.police.gov.kh ឬលេខ Hotline 117 ដល់សាធារណជន ក្នុងករណីមានការសង្ស័យ ឬចាញ់បោកការវិនិយោគតាមអនឡាញ៕ ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍រួម៖

ដកស្រង់ពី៖Fresh New