Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាគមត្រកូលលីមនៅកម្ពុជា ជូនដំណឹងថា ការិយាល័យតំណាងសភាពាណិជ្ជកម្មត្រកូលលីមនៅកម្ពុជា មិនមានទំនាក់ទំនងអ្វី ជាមួយសមាគមនោះឡើយ (Video inside)

  • Print

(ភ្នំពេញ)៖ សមាគមត្រកូលលីមនៅកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានចេញលិខិតជូនដំណឹង ដោយបានបញ្ជាក់ថា ការិយាល័យតំណាងសភាពាណិជ្ជកម្មត្រកូលលីមនៅកម្ពុជា មិនមានទំនាក់ទំនងអ្វី ជាមួយសមាគមត្រកូលលីមនៅកម្ពុជានោះឡើយ ហើយសមាគមសូមបដិសេធមិនពាក់ព័ន្ធ និងមិនទទួលខុសត្រូវនោះទេ។

ក្នុងលិខិតជូនដំណឹង បានឲ្យដឹងថា នៅពេលថ្មីៗនេះ សមាគមយើងខ្ញុំ បានទទួលព័ត៌មាន ប្រភពពីសារពត៌មាន និងប្រព័ន្ធតេឡេក្រាមថា មានជនអនាមឹកមួយចំនួនបានបង្កើត ការិយាល័យតំណាង សភាពាណិជ្ជកម្មត្រកូលលីមនៅកម្ពុជា ដោយមានភ្ជាប់ជាមួយរូបថត និងឈ្មោះខ្ញុំបាទ ដាក់ជាទីប្រឹក្សានាយកប្រតិបត្តិ នៃការិយាល័យតំណាងសភាពាណិជ្ជកម្មត្រកូលលីមនៅកម្ពុជា ក្នុងន័យបង្កើតឲ្យមាន ការភ័ណ្ឌច្រឡំថា ការិយាល័យតំណាងសភាពាណិជ្ជកម្មត្រកូលលីមនៅកម្ពុជា គឺមានការសហការជាមួយសមាគមត្រកូលលីមកម្ពុជា។

ន័យដូចបានជម្រាបជូនខាងលើ សមាគមត្រកូលលីមកម្ពុជា របស់យើងខ្ញុំ ក៏សូមបញ្ជាក់ជូនសាធារណៈជន និងបណ្តាសារព័ត៌មានផងដែរថា៖

១៖ សមាគមន៍ត្រកូលលីមកម្ពុជា យើងខ្ញុំមិនបានបង្កើត ការិយាល័យតំណាងសភាពាណិជ្ជកម្មត្រកូលលីមនៅកម្ពុជា ហើយក៏មិនមានទំនាក់ទំនងអ្វីនឹងគ្នាដែរ។

២៖ សមាគមន៍ត្រកូលលីមកម្ពុជា កន្លងមកមិនបានចាត់តាំងបុគ្គលណា ឬក្រុមណាដើម្បីតំណាងសមាគមន៍ ក្នុងការធ្វើពាណិជ្ជកម្មណាមួយនោះឡើយ។ (ក្នុងករណីបើមានបុគ្គលណា ឬក្រុមណាប្រព្រឹត្តិខុស ផ្ទុយពីលក្ខខណ្ឌនៃសមាគមន៍ បុគ្គលនោះ ឬក្រុមនោះ នឹងត្រូវទទួលខុសត្រូវចំពោះសមាគមន៍ និងទទួលខុសត្រូវចំពោះមុខច្បាប់)។

៣៖ សមាគមន៍ត្រកូលលីមកម្ពុជា យើងខ្ញុំប្រកាន់ខ្ជាប់ និងឈរលើគោលការណ៍មនុស្សធម៌ និងចែករំលែក នៅក្នុងសង្គមតែប៉ុណ្ណោះ គឺមិនមានពាក់ព័ន្ធនឹងក្រុមហ៊ុនវិនិយោគ ស្វែងរកប្រាក់ចំណេញណាមួយឡើយ។

សេចក្តីដូចបានជម្រាបជូនខាងលើ សមាគមន៍ត្រកូលលីម យើងខ្ញុំសូមបដិសេធមិនពាក់ព័ន្ធ និងមិនទទួលខុសត្រូវ រាល់សកម្មភាពទាំងឡាយណា ដែលបង្កឡើងដោយជនអនាមឹក និងជនខិលខូចមួយចំនួន ដែលបានប្រើប្រាស់ឈ្មោះ សមាគមន៍ត្រកូលលីម មកធ្វើសកម្មភាព តាមរូបភាពណាមួយក៏ដោយ ដើម្បីស្វែងរកផលប្រយោជន៍។

អាស្រ័យហេតុនេះ សូមបងប្អូនសាធារណៈជន និងបណ្តាសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន ដើម្បីជៀសវាងក្នុងការបង្កឲ្យមានការភ័ណ្ឌច្រឡំ ឬចាញ់បោកបញ្ឆោត ក្លែងបន្លំពីជនខិលខូច៕ ខាងក្រោមនេះ ជាលិខិតជូនដំណឹង របស់សមាគមត្រកូលលីមនៅកម្ពុជា៖

ដកស្រង់ពី៖Fresh New