Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិទ្យាស្ថានបណ្តុះបណ្តាលខេត្តព្រៃវែង ប្រកាសជ្រើសរើសយុវជនក្រីក្រ និងយុវជនមានពិការភាព ចូលរៀនជំនាញជំហានទី២ ជាង៤០០នាក់

  • Print

(ព្រៃវែង)៖ នាដើមខែមីនា ឆ្នាំ២០២៤នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង បានប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងយុវជនមានពិការភាពចំនួនជាង ៤០០បន្ថែមទៀត ក្នុងខេត្តព្រៃវែង ដើម្បីចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជំហានទី២ដោយឥតគិតថ្លៃ។

បើតាមវិទ្យាស្ថាននេះ បានបញ្ជាក់ថា ការផ្តល់ជូនការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការសម្រាប់សិក្ខាកាមចំនួន៤២០នាក់ ក្នុងជំហានទី២នេះ រួមមានជំនាញដំឡើងបណ្តាញអគ្គិសនី ក្នុងអាគារការថែទាំ និងជួសជុលរថយន្ត សេវាកម្មសម្អាងកាយ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការធ្វើម្ហូបខ្មែរ ការកែច្នៃបន្លែនិងផ្លែឈើជាដើម ដោយសិក្ខាកាមអាច សិក្សាពីថ្ងៃចន្ទ ដល់សុក្រ ទៅតាមវេនសិក្សាចំនួនពីរ វេនល្ងាច និងព្រឹក។

យុវជនដែលអាចចុះឈ្មោះរៀនជំនាញនេះបាន គឺត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើង ដោយក្នុងនោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស គឺអាចសិក្សាឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ រហូតដល់បញ្ចប់ការសិក្សាថែមទៀត។ ក្រោយការបញ្ជាប់វគ្គសិក្សានេះ សិក្ខាកាមនឹងទទួល បានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានឱកាសបន្តការសិក្សាជំនាញបន្ថែមទៀតនៅវិទ្យាស្ថាន។

ដោយឡែក យុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ មានប័ណ្ណសម្គាល់ពិការភាព ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ក៏នឹងអាចសិក្សាមិនឥតថ្លៃដូចគ្នា ក៏ប៉ុន្តែគ្មានប្រាក់ ឧបត្ថម្ភនោះទេ តែសិក្ខាកាមនឹងទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានឱកាសបន្តការសិក្សាជំនាញ នៅវិទ្យាស្ថាន ដូចគ្នាទៅនិងយុវជនមកពីគ្រួសារក្រីក្រដែរ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជំហានទី២នេះ នឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសបានបើកបវេសនកាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ការបណ្តុះបណ្តាលវគ្គទី១ បាននឹងកំពុងដំណើរការរលូននៅទូទាំងប្រទេស ក៏ប៉ុន្តែវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសនៅតែទទួលការចុះឈ្មោះចូលរៀនជំនាញ ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដដែល៕

ដកស្រង់ពី៖Fresh New