Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខណ្ឌចំការមន ជូនដំណឹងពីការរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវលេខ៤៦៤ ក្នុងសង្កាត់ទួលទំពូងទី២ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

  • Print

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំសណ្ដាប់ធ្នាប់នៅបណ្តោយផ្លូវលេខ៤៦៤ ក្នុងភូមិ១ និងភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

ដើម្បីរួមចំណែកក្នុងការសហការរៀបចំសណ្តាប់ធ្នាប់អនាម័យ បរិស្ថាន និងការប្រើប្រាស់ ចិញ្ចើមផ្លូវសាធារណៈឲ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងបង្ការជម្លោះផ្សេងៗ រដ្ឋបាលខណ្ឌចំការមន ស្នើអាជីវករ និងប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ក្នុងការចតរថយន្ត ឬត្រីចក្រយាន ការយកចិញ្ចើមផ្លូវធ្វើជាទីតាំងអាជីវកម្ម និងការតាំងលក់អីវ៉ាន់គ្រប់ប្រភេទនៅលើ ចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដោយទុករយៈពេលឲ្យ៣ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណី លោក-លោកស្រី មិនស្តាប់តាមការណែនាំ និងមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌចំការមន នឹងមានវិធានការរដ្ឋបាលដោយចុះដកហូត និងរុះរើ ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ សម្ភារផ្សេងៗដែលមាននៅទីតាំងនោះឡើយ។

ករណីមានការរឹងរូស ធ្វើការតវ៉ាជាមួយ អាជ្ញាធរមានសមត្ថកិច្ច ក្នុងការដកហូតរុះរើនោះ រដ្ឋបាលខណ្ឌចំការមន និងអនុវត្តវិធានការរដ្ឋបាល ឬ ឈានដល់ អនុវត្តវិធានការផ្លូវច្បាប់។

រដ្ឋបាលខណ្ឌចំការមន សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម បងប្អូនទាំងអស់ និងចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ដកស្រង់ពី៖Fresh New