Social Network

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ២៦ ខែឧសភា ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៦.០លាននាក់ និងស្លាប់ជាង៣៦.៧ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៦.០លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៧ម៉ឺននាក់ដែរ។

 

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៦ពាន់នាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៣៖

* វៀតណាម ឆ្លងចំនួន ១១,៦០៧,៦៥៤ (ស្លាប់ ៤៣,២០៦នាក់)

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៨០៤,៩០៩នាក់ (ស្លាប់ ១៦១,៧២១នាក់) * ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,០៩៤,៤៤៨នាក់ (ស្លាប់ ៣៧,០៧០នាក់)

* ថៃ ឆ្លងចំនួន ៤,៧៣៨,៩៨៨នាក់ (ស្លាប់ ៣៤,០៥៣នាក់)

* ហ្វីលីពីន ឆ្លងចំនួន ៤,១៣៣,៦៤៤នាក់ (ស្លាប់ ៦៦,៦៤៤នាក់)

* សិង្ហបុរី ឆ្លងចំនួន ២,៣៩១,២៤៨នាក់ (ស្លាប់ ១,៧២៧នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៨,៤២២នាក់ (ស្លាប់ ១៩,៤៩៤នាក់)

* ព្រុយណេ ឆ្លងចំនួន ៣០៣,៧១៩នាក់ (ស្លាប់ ២២៥នាក់)

* ទ្បាវ ឆ្លងចំនួន ២១៨,២២៣នាក់ (ស្លាប់ ៧៥៨នាក់)

* កម្ពុជា ឆ្លងចំនួន ១៣៨,៧៥០នាក់ (ស្លាប់ ៣,០៥៦នាក់)៕

ដកស្រង់ពី៖ Fresh New