Social Network

គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាសទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញៈ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសទទួលស្គាល់ការសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានបដិសេធប្ដឹងជំទាស់តវ៉ា ទៅនឹងសេចក្តី សម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានបដិសេធការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

 

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សមហាសាមគ្គីជាតិខ្មែរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសទទួលស្គាល់ កិច្ចប្រជុំពេញអង្គរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសល បណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្ស មហាសាមគ្គីជាតិខ្មែរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញពីការធ្វើសេចក្តីសម្រេច នៅក្នុងកិច្ច ប្រជុំពេញអង្គ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានពិនិត្យសម្រេចឲ្យគណបក្ស មហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន មានឱកាសចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺបានធ្វើឡើងស្របតាមស្មារតីច្បាប់ ប្រកបដោយឯករាជ្យ ត្រឹមត្រូវ និងយុត្តិធម៌។

ជាមួយគ្នានេះ គណបក្សមហាសាមគ្គីជាតិខ្មែរ បានធ្វើការប្រកាសជាឱឡាឫកថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាក្តីរំពឹងសម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នច្បាប់កំពូលរបស់ជាតិមួយ មានសមត្ថកិច្ចពិនិត្យសម្រេចលើបណ្ដឹងតវ៉ា ពិនិត្យសម្រេចលើអធម្មនុញ្ញភាពនៃច្បាប់ និងពិនិត្យសម្រេចលើទម្រង់ខ្លឹមសារច្បាប់ ដែលរដ្ឋសភា មុននឹងអនុម័ត ដាក់ឲ្យប្រើប្រាស់ត្រូវឆ្លងការពិនិត្យសម្រេចដ៏ត្រឹមត្រូវមួយ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាតួអង្គច្បាប់កំពូលរបស់ជាតិ ដ៏មានសារ:សំខាន់បំផុត មិនអាចខ្វះបានសូមជម្រាបថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរដែលមាន ៧ (ប្រាំពីរ) មណ្ឌលរាជធានី ខេត្ត ដោយមូលហេតុ គណបក្សមហាសាមគ្គី ជាតិខ្មែរ មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្ស នយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាល រាជធានី ខេត្តក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវ ស្របតាមកថាខណ្ឌទី២ នឹងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។

គណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់ពាក្យប្តឹងតវ៉ា ទៅនឹងការសម្រេចរបស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធលើបណ្តឹងតវ៉ា របស់របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ា ទៅនឹងសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

ការសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសល បណ្ឌិតអ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

គួររម្លឹកថា គណបក្សមហាសាមគ្គីជាតិខ្មែរ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោ បាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប កាលពីថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៣៕

ដកស្រង់ពី៖ រស្មីកម្ពុជា